អត្ថបទស្រាវជ្រាវ (scholar)

បទអត្ថាធិប្បាយ៖​ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ត្រូវតែហាមឃាត់ក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា

ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡាគឺជាវិធានការមានប្រសិទ្ធិភាព ហើយស្របទៅនិងអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការបង្ការកុមារនិងយុវជនពីការទាក់ទាញឱ្យចាប់ផ្តើមសេពគ្រឿងស្រវឹង ឬសេពកាន់តែច្រើន តាមរយៈយុទ្ធសាស្ត្រដ៏សំបូរបែប នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ការផ្សាយពាណិជ្ជកម្មតាមរយៈផ្ទាំងបដាឬអេក្រង់ LED ការដាក់ស្តង់បង្ហាញម៉ាកឬចែកសម្ភារៈមានម៉ាកគ្រឿងស្រវឹង ឧបត្ថម្ភកម្មវិធីកីឡា ការចែកគ្រឿងស្រវឹង Free ឬផ្ដាល់រង្វាន់ផ្សេងៗ លេងល្បែងកម្សាន្តជាមួយភ្នាក់ងារគ្រឿងស្រវឹង និងការជួលតារាល្បីៗឱ្យផ្សព្វផ្សាយជាដើម តែងកើតមានក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា។


ការលើកឡើងបែបនេះ ធ្វើឡើងក្នុងម្មវិធីនិយាយជាសាធារណៈស្ដីពី” ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា” វគ្គផ្តាច់ព្រ័ត្រដែលរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ កីឡានាព្រឹកថ្ងៃទី២៤ខែតុលា ឆ្នាំ ២០២២។


ក្រុមយុវជនលើកឡើងថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក៏ប៉ះពាល់ផ្ទាល់ទៅដល់អត្តពលិកផងដែរ។ ការផ្សាយពាណិជ្ជកម្មនេះ បានជំរុញឱ្យអត្តពលិកសេពគ្រឿងស្រវឹង ដែលធ្វើអោយកុមារនិងយុវជនធ្វើត្រាប់តាម។ មិនតែប៉ុណ្ណោះ អត្តពលិកក៏ទទួលករងនូវផលអវិជ្ជមានមួយចំនួនដូចជា ប្រតិកម្មយឺតយ៉ាវនៅពេលលេងកីឡា ការវិនិច្ឆយថយចុះក្នុងការសម្រេចចិត្តណាមួយ និងលំនឹងរាងកាយចុះខ្សោយនៅពេលប្រកួតកីឡា។ ម្យ៉ាងវិញទៀត ការអនុញ្ញាតឱ្យមានការផ្សាយ និងប្រើប្រាស់គ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា ដែលមានការចូលរួមដោយក្រុមក្មេងៗនិងយុវជនជួបជុំគ្នា វាមានហានិភ័យខ្ពស់ក្នុងការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារការប្រើប្រាស់គ្រឿងស្រវឹងជោកជាំ ឈានទៅប្ដូរអាកប្បកិរិយាឆេវឆាវ បង្កជាអំពើហិង្សា ការវាយតប់គ្នា ការរំខាន និងការបំផ្លិចបំផ្លាញ មុនពេលប្រកួត អំឡុងពេលប្រកួត និងក្រោយពេលប្រកួត ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ក្រោយត្រឡប់មកផ្ទះវិញ។


លោកតុន ច័ន្ទរិទ្ធិ ម្ចាស់ជ័យលាភីលេខ១ ក្នុងម្មវិធីនិយាយជាសាធារណៈស្ដីពី” ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា”បានលើឡើង ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក៏ប៉ះពាល់ផ្ទាល់ទៅដល់អត្តពលិកផងដែរ។ ការផ្សាយពាណិជ្ជកម្មនេះ បានជំរុញឱ្យអត្តពលិកសេពគ្រឿងស្រវឹង ដែលធ្វើអោយកុមារនិងយុវជនធ្វើត្រាប់តាម។ មិនតែប៉ុណ្ណោះ អត្តពលិកក៏ទទួលករងនូវផលអវិជ្ជមានមួយចំនួនដូចជា ប្រតិកម្មយឺតយ៉ាវនៅពេលលេងកីឡា ការវិនិច្ឆយថយចុះក្នុងការសម្រេចចិត្តណាមួយ និងលំនឹងរាងកាយចុះខ្សោយនៅពេលប្រកួតកីឡា។ ម្យ៉ាងវិញទៀត ការអនុញ្ញាតឱ្យមានការផ្សាយ និងប្រើប្រាស់គ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា ដែលមានការចូលរួមដោយក្រុមក្មេងៗនិងយុវជនជួបជុំគ្នា វាមានហានិភ័យខ្ពស់ក្នុងការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារការប្រើប្រាស់គ្រឿងស្រវឹងជោកជាំ ឈានទៅប្ដូរអាកប្បកិរិយាឆេវឆាវ បង្កជាអំពើហិង្សា ការវាយតប់គ្នា ការរំខាន និងការបំផ្លិចបំផ្លាញ មុនពេលប្រកួត អំឡុងពេលប្រកួត និងក្រោយពេលប្រកួត ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ក្រោយត្រឡប់មកផ្ទះវិញ ។


លោកតុន ច័ន្ទរិទ្ធិ ក៏ដូចជាបេក្ខជនឆ្នើមទាំងអស់ បានសំណូមពរឱ្យរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធធ្វើការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡាឱ្យបានឆាប់តាមតែអាចធ្វើបាន ព្រោះការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡាបានអនុវត្តជោកជ័យរួចមកហើយនៅតាមបណ្ដាប្រទេសមួយចំនូន ដូចករណីប្រទេសបារាំង មិនអនុញ្ញាតឱ្យគ្រឿងស្រវឹងឧបត្ថម្ភព្រឹត្តិការណ៍កីឡាឡើយ ស្របពេលដែលប្រទេសថៃអនុញ្ញាតឱ្យផ្សាយពាណិជ្ជគ្រឿងស្រវឹងតែម៉ាកនិងនិមិត្តសញ្ញានៃគ្រឿងស្រវឹងតែប៉ុនណោះនៅក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា។


ជាការឆ្លើយតប លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំបានហាមដាក់ខាតចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មភេទជ្ជៈចំណីអាហារនិងគ្រឿងស្រវឹង គ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់។


លោកជំទាវបញ្ជាក់ថា រាជដ្ឋាភិបាល ដែលមានក្រសួងអប់រំជាសេនាធិការបានអនុវត្តន៍ការងារទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងនេះមួយជំហានម្តងមួយជំហានម្តង ជាក់ស្តែងក្រសួងអប់រំ សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជាបានរៀបចំឱ្យមាន កម្មវិធីនិយាយជាសាធារណៈស្ដីពី” ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា”នេះ។


សូមបញ្ជាក់ថា កម្មវិធីនិយាយជាសាធារណៈស្ដីពី” ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងគ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា”ដែលរៀបចំឡើងក្រោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាសុខភាពដើម្បីកម្ពុជានេះ លេខ១បានទៅលើយុវជន លោកតុន ច័ន្ទរិទ្ធិ អ្នកនិពន្ធឯករាជ្យ ខណៈលេខ២កញ្ញាលី គឹមធីណា មកពីវិទ្យាល័យដុនបូស្គូ និងលេខ៣យុវជនវិន វុទ្ធី មកពីវិទ្យាល័យជំនាន់ថ្មីគោកព្រីង ៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top