អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ ផែនការប្រតិបត្តិដ៏សំខាន់នេះ នឹងធ្វើឱ្យការបើកទូលាយចំពោះ ក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ចិនត្រូវបាន លើកកម្ពស់លំដាប់ថ្នាក់ថ្មីម្តងទៀត

បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាស«ផែនការប្រតិបត្តិការស្តីពីការលំនឹងទុនបរទេសឆ្នាំ ២០២៥ »កាលពីថ្ងៃទី ១៩ ខែកុម្ភៈ លោកស្រី Tao Lin អគ្គនាយករងនៃក្រុមហ៊ុន Tesla អាមេរិកបានថ្លែងថា “ក្រុមហ៊ុន Tesla បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនឱ្យបានកាន់តែមុតមាំក្នុងការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន” ។ អ្នកវិភាគសម្គាល់ឃើញថា ផែនការប្រតិបត្តិនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ប្រទេសចិននឹងពង្រីកការបើកទូលាយចំពោះបរទេស ហើយបានឆ្លុះបញ្ចាំងពីសុទ្ធចិត្តនិងជំនឿចិត្តរបស់ចិនក្នុងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយទុនបរទេស ។



ជាច្រើនឆ្នាំកន្លងមក ទុនបរទេសគឺជាសាក្សី ជាអ្នករួមចំណែកនិងជាអ្នកទទួលបានផលប្រយោជន៍ពីគោលនយោបាយកំណែទម្រង់និងបើកទូលាយរបស់ចិន។ គិតរហូតដល់ចុងឆ្នាំ ២០២៤ សហគ្រាសដែលបានបង្កើតឡើងដោយពាណិជ្ជករបរទេសមានចំនួនលើសពី ១លាន២សែន៣ម៉ឺន៩ពាន់សហគ្រាស ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងមានចំនួន ២០,៦ ទ្រីលានយាន់ប្រាក់ចិន ។ ឆ្លងតាមរយៈការកៀរគរទុនបរទេស ប្រទេសចិនបាននាំចូលប្រាក់ទុន បច្ចេកទេសជឿនលឿននិងបទពិសោធខាងការគ្រប់គ្រងដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ។ ចំណែកទុនបរទេសក៏បានចែករំលែកនូវផលចំណេញយ៉ាងច្រើនក្នុងកិច្ចកសាងទំនើបកម្មតាមបែបផែនចិនផងដែរ ។

បច្ចុប្បន្ននេះ ការស្តារសេដ្ឋកិច្ចសកលឡើងវិញមានភាពយឺតយ៉ាវ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយមានសភាពកាន់តែតានតឹង ហើយឯកតោភាគីនិយមនិងការពារនិយមបានកើនឡើងយ៉ាងច្បាស់លាស់ ។ 

ការដាក់ចេញនូវ«ផែនការប្រតិបត្តិស្តីពីការលំនឹងទុនបរទេស»ច្បាប់នេះមិនត្រឹមតែមានអំណោយផលដល់កិច្ចកសាងទំនើបកម្មតាមបែបផែនចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ឱកាសទីផ្សារកាន់តែច្រើននិងលំហអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពសម្រាប់ទុនបរទេសផងដែរ ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមក្នុងប្រទេសចិន។

បើមើលពីខ្លឹមសារជាក់លាក់អាចឃើញថា «ផែនការប្រតិបត្តិ»នេះបានបូករួមទាំងវិធានការជាក់ស្តែងចំនួន ២០ ផ្នែកលើវិស័យចំនួន ៤ ដូចជា ការពង្រីកការបើកទូលាយដោយម្ចាស់ការប្រកបដោយរបៀបរៀបរយ លើកកម្ពស់កម្រិតជំរុញការបណ្តាក់ទុន បង្កើនប្រសិទ្ធភាពនៃវេទិកាបើកទូលាយនិងបង្កើនកម្លាំងធានាសេវាកម្មជាដើម ដើម្បីបង្កើនកម្រិតកៀរគរទុនបរទេសនិងលំនឹងទុនបរទេសជាបន្តបន្ទាប់ ។ យោងតាមផែនការប្រតិបត្តិនេះ ប្រទេសចិននឹងពង្រីកកន្លែងសាកល្បងនៃការបើកទូលាយក្នុងវិស័យទូរគមនាគមន៍ សុខាភិបាលនិងការអប់រំជាដើម ។

ដោយឈរលើមូលដ្ឋាននៃចិត្តស្មោះនិងកម្រិតកៀរគរទុនបរទេសរបស់ប្រទេសចិន យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មអាមេរិកនៅចិននាពេលថ្មីៗកន្លងទៅនេះបង្ហាញថា តាមការប៉ាន់ប្រមាណ សហគ្រាសអាជីវកម្មប្រើប្រាស់ចំនួនជិត ៧០ ភាគរយនឹងបង្កើនការវិនិយោគនៅប្រទេសចិនក្នុងឆ្នាំនេះ ។

 យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មអង់គ្លេសនៅចិនបង្ហាញថា សហគ្រាសដែលចូលរួមផ្ដល់បទសម្ភាសន៍ចំនួន ៧៦ ភាគរយបានថ្លែងថា នឹងរក្សាកម្រិតវិនិយោគបច្ចុប្បន្នឬបង្កើនការវិនិយោគ ។ 

ដោយឡែកយោងតាម«របាយការណ៍ស៊ើបអង្កេតប្រចាំត្រីមាសអំពីបរិយាកាសប្រកបអាជីវកម្មរបស់សហគ្រាសជាសមាជិក»ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មជប៉ុននៅចិននាពេលថ្មីៗកន្លងទៅនេះបង្ហាញឱ្យឃើញថា សហគ្រាសទុនជប៉ុនចំនួន ៦៤ ភាគរយបានសម្តែង"ការពេញចិត្តខ្លាំងឬ"ពេញចិត្ត" ហើយសហគ្រាសទុនជប៉ុនចំនួន ៥៨ ភាគរយបានថ្លែងថា នឹងបង្កើនឬរក្សាការវិនិយោគនៅប្រទេសចិនក្នុងឆ្នាំនេះ ។

គួរបញ្ជាក់ថា ផែនការប្រតិបត្តិនេះទាមទារយ៉ាងជាក់លាក់ថា គោលនយោបាយនិងវិធានការគ្រប់ប្រភេទនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនៅមុនចុងឆ្នាំ ២០២៥ ។ នេះគឺជាការឆ្លើយតបយ៉ាងសកម្មរបស់ប្រទេសចិនចំពោះសហគ្រាសទុនបរទេស ។ បើសម្លឹងមើលឱ្យវែងឆ្ងាយ សេដ្ឋកិច្ចរបស់ប្រទេសចិនមានមូលដ្ឋានរឹងមាំ ឧត្តមភាពច្រើន ភាពធន់និងសក្តានុពលយ៉ាងខ្លាំង លក្ខខណ្ឌទ្រទ្រង់និងនិន្នាការជាទូទៅដែលមានភាពល្អប្រសើរក្នុងរយៈពេលជាយូរមិនបានកែប្រែទេ ។ ស្របពេលដែលរដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការមួយចំនួនស្តីពីការលំនឹងទុនបរទេសកាន់តែច្រើន សហគ្រាសទុនបរទេសនឹងរកឃើញឱកាសកាន់តែច្រើនសម្រាប់ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន ៕
To Top