SEA GAME

សារព័ត៌មានថៃផ្សាយថា កម្ពុជាទារថ្លៃរហូតដល់ ៨០០ ០០០ដុល្លារ ពីប្រទេសថៃ លើសិទ្ធិផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម

បរទេស៖ លោក Kongsak Yodmanee អភិបាល នៃអាជ្ញាធរកីឡាថៃ (SAT) បាននិយាយនៅថ្ងៃសុក្រថា ប្រទេសថៃកំពុងចរចា ជាមួយកម្ពុជាលើតម្លៃការ ផ្សាយសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ ២០២៣ ដែលប្រទេសជិតខាង (កម្ពុជា) ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា។

យោងតាមសារព័ត៌មាន ថៃ The Nation ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា Kongsak Yodmanee បានឆ្លើយតបនឹងការ លើកឡើង របស់អ្នកលេងអ៊ីនធឺណិតថៃ មួយចំនួនដែលថា កម្ពុជាកំពុងទាមទារថ្លៃសេវាខ្ពស់ពីប្រទេសថៃ បើធៀបនឹងប្រទេសម្ចាស់ ផ្ទះអាស៊ានផ្សេងទៀត ។

បន្ថែមលើសពីនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ កម្ពុជាចង់បានរហូតដល់ ៨០០ ០០០ ដុល្លារអាមេរិក (២៤លានបាត)ពីថៃ លើសិទ្ធិផ្សាយស៊ីហ្គេមនេះ។

អ្នកនិយមលេងអ៊ីនធឺណិតថៃ កំពុងប្រឆាំង នឹងការទិញសិទ្ធិផ្សាយកីឡាស៊ីហ្គេម ដោយនិយាយថា ពួកគេចូលចិត្តតាមដានរបាយការណ៍ ព័ត៌មានផ្សាយបន្តផ្ទាល់។

លោក Kongsak បានបន្តថា “បច្ចុប្បន្ន SAT កំពុងធ្វើការចរចាជាមួយកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ៕

To Top