ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសស្វាគមន៍ដល់ភ្ញៀវជាតិ-អន្ដរជាតិ ជាពិសេសជនមានពិការ ភាពមកចូលរួមទស្សនា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នៅកម្ពុជា ក្នុងពេលខាងមុខនេះ។
នាឱកាសអញ្ជើញបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខា ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍ នូវវត្តមានជាថ្មីម្ដងទៀតរបស់ឯកឧត្តម-លោកជំទាវ លោក-លោកស្រី និងបងប្អូនមានពិការភាពជាតិ-អន្ដរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតអន្ដរជាតិដ៏ធំនេះនៅកម្ពុជា»។
សូមរំលឹកថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ គណៈកម្មាធិការជាតិ CAMSOC នឹងរៀបចំព្រះរាជពិធីសុំព្រះ អគ្គិកីឡានៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មុនពិធីរត់ភ្លើងគប់ ឆ្លងកាត់បណ្ដាប្រទេសសមាជិកស៊ីហ្គេមទាំងអស់ ដែលនឹងធ្វើឡើង ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ហើយត្រឡប់មកកម្ពុជាវិញ និងបន្ដរត់ជុំវិញបឹងទន្លេសាប រហូតដល់ពិធីបើកការប្រកួតកីឡាស៊ីហ្គេមផ្លូវការ នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
