SEA GAME

លោក ចាន់ សីហា តំណាងលោក កៅ ថាច ចូលរួមបិទការ ប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកពានរង្វាន់ប្រចាំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម

ភ្នំពេញ ៖ លោក ចាន់ សីហា អគ្គនាយករងតំណាងលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានចូលរួមក្នុង “ពិធីបិទការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកពានរង្វាន់ប្រចាំសាកល វិទ្យាល័យភូមិន្ទ កសិកម្មសម្រាប់ឆ្នាំ២០២៣-២០២៤” នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅតារាងបាល់ទាត់ប្រចាំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង)។

ក្រៅពីការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ធនាគារ ARDB តែងតែចូលរួមការងារជួយសង្គម សាសនា សិក្សា និងកីឡា ជាប្រចាំ។ ជាក់ស្តែង នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ ទៀតរបស់ធនាគារ ARDB ដែលបានចូលរួមសហការ និងឧបត្ថម្ភក្នុងដំណើរការរៀបចំប្រកួតកីឡានេះឡើង ក្នុងគោលបំណងចូលរួមគាំទ្រ និងលើកស្ទួយវិស័យកីឡា ពីព្រោះ កីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ និងចំណងមិត្តភាព ។

ទន្ទឹមនេះ វិស័យកីឡាទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងកំពុងរីកចម្រើនជាបន្តបន្ទាប់ ខណៈកម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games លើកទី៣២៕

To Top