ភ្នំពេញ៖ ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ លើវិញ្ញាសារគុនខ្មែរ គិតត្រឹមម៉ោង២និងង៥០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាករប្រដាល់កម្ពុជា ចំនួនពីររូបហើយដែលដណ្ដើម បានមេដាយមាស ។
កីឡាករទាំង២រូបនោះរួមមាន៖១- កីឡាករ ម៉ាប់ ធារ៉ា ទទួលបានមេដាយមាសលើវិញ្ញាសាទំងន់៤៥ គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម Vo Nhuan Phong នៅវគ្គផ្តាច់ព្រ័ត្រ។

២- កីឡាករ ឡុង ពិសិដ្ឋ ឈ្នះមេដាយមាស លើវិញ្ញាសាទំងន់ ៤៨ គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម Duong Duc Bao នៅវគ្គផ្តាច់ព្រ័ត្រ៕




