ភ្នំពេញ៖ កីឡាករគុនខ្មែរ ចំនួនពីររូបបន្ថែមទៀតហើយ ដែលដណ្ដើមបានមេដាយមាស ក្នុងវិញ្ញាសារគុណខ្មែរ នៅរសៀលថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៣នេះ។
ក្នុងនោះរួមមាន៖
១/ កីឡាករខាំ ខ្លានាង បានឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករវៀតណាម Le Cong Nghi នៅវគ្គផ្តាច់ព្រ័ត្រ។

២/ កីឡាករ ហ៊ីម គឹមរៀង ដែលឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ក្រោយយកឈ្នះកីឡាករឡាវ Soukna Keothatalat សន្លប់នៅទឹកទី ២ នៅវគ្គផ្តាច់ព្រ័ត្រ។



សូមរំលឹកថា ស៊ីហ្គេមឆ្នាំ២០២៣ លើវិញ្ញាសាគុនខ្មែរ កីឡាករកម្ពុជា ដណ្ដើមបានមេដាយមាស ចំនួន៤ហើយ គិតត្រឹមរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ។
