ភ្នំពេញ៖ នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសាគុនខ្មែរ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាករ-កីឡាការិនីខ្មែរ ៣រូប បានឈ្នះមេដាយមាសនិងប្រាក់ចំនួន៣បន្ថែមទៀត។
ក្នុងនោះរួមមាន៖
១/ កីឡាករ ឃុន ឡាំងកូស៊ីន ដណ្ដើមបានមេដាយមាស ក្នុងវិញ្ញាសារគុណខ្មែរ ដោយយកឈ្នះ កីឡាករហ្វីលីពីន Kristian Salatannarca ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។

២/ កីឡាកាការិនី មើយ ស៊ឹង ឈ្នះបានមេដាយប្រាក់ ក្នុងវិញ្ញាសារគុណខ្មែរ ក្រោយចាញ់ កីឡាការិនី វៀតណាម Trieu Thi Phong Thuy ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។

៣/ កីឡាករ ឈុត សេរីវ៉ាន់ថង ដណ្ដើមបានមេដាយមាស លើវិញ្ញាសារគុណខ្មែរ ដោយយកឈ្នះ កីឡាករឡាវ Attaxay Sihabout ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
