ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀលថ្ងៃទី១៣ ខែឧសភានេះ វៀតណាមនៅបន្តឈរលើកំពូលតារាង ទទួលបានមេដាយមាស ៧៧គ្រឿង ប្រាក់ ៧១គ្រឿង និងសំរិទ្ធ ៨៣គ្រឿង ខណៈថៃឈរលេខ២ មានមេដាយមាស ៦៦គ្រឿង ប្រាក់ ៤៩គ្រឿង និងសំរិទ្ធ ៧០គ្រឿង ដោយឡែកកម្ពុជា ឈរនៅលេខរៀងទី៣ មានមេដាយមាស ៥៨គ្រឿង ប្រាក់ ៤៩គ្រឿង និងសំរិទ្ធ ៦៨គ្រឿង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ៕

