ភ្នំពេញ ៖ វិរៈកីឡាការិនីតេក្វាន់ដូ WT កម្ពុជា ស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាស ៤ ជំនាន់ ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES និងម្ចាស់មេដាយមាស SEA GAMES ២០២៣ ប្រភេទកីឡាតេក្វាន់ដូ WT លើវិញ្ញាសាប្រយុទ្ធក្រោមទម្ងន់ ៧៣ គីឡូក្រាម នឹងផ្តល់ប្រាក់រង្វាន់ របស់ខ្លួន ជូនទៅលោកគ្រូបង្វឹក និងសប្បុរសធម៌ ។

វិរៈកីឡាការិនីតេក្វាន់ដូ WT កម្ពុជា ស៊ន សៀវម៉ី បានប្រាប់សារព័ត៌មានដើមអម្ពិលឲ្យដឹងថា ប្រាក់រង្វាន់មេដាយមាស របស់ខ្ញុំ ខ្ញុំបានបែងចែកជា ២ ផ្នែក ៥០ភាគរយខ្ញុំនឹងផ្តល់ជូនលោកគ្រូបង្វឹក ឆយ យ៉ុងសុក ជាគ្រូបង្វឹកផ្ទាល់របស់ខ្ញុំ ហើយ៥០ភាគរយ ខ្ញុំនឹងផ្តល់ជូនសប្បុរសធម៌៕



