ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបិទព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្រោយការប្រកួតយ៉ាងស្វិតស្វាញប្រកបដោយក្តីរីករាយ អស់រយៈប្រមាណ ១៦ថ្ងៃ។
ព្រឹត្តិការណ៍ស៊ីហ្គេម នៅឆ្នាំ២០២៣នេះ បានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ក្រោយរង់ចាំរយៈពេល ៦៤ឆ្នាំមកហើយ។
សូមបញ្ជាក់ថា ពិធីបិទការប្រកួតកីឡាស៊ីហ្គេមដ៏មហោឡារិកនៅកម្ពុជានាពេលនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង ១១ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ មហាជនសរុបប្រមាណជា ៦ម៉ឺននាក់៕

