កីឡា

ស្វាយរៀង យកឈ្នះអាស៊ីអឺរ៉ុប ៦-១ អបអរថ្ងៃលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៩

Adtag for Mobile Pull2:-

ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា រៀបចំពិធីប្រគល់ពានក្របខណ្ឌលីគកំពូលកម្ពុជាឆ្នាំ២០១៩ រួចរាល់ហើយ តែអ្វីដែលពិសេសថ្ងៃលើកពានកាលពីយប់មិញ ពួកគេបានយកឈ្នះក្រុមអាស៊ីអឺរ៉ុប យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-១ សម្រាប់ការប្រកួតក្នុងដី លើកចុងក្រោយទៀតផង ។

ចំពោះការប្រកួតសប្ដាហ៍ទី២៥ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែរក្សាភាពខ្លាំង និងបន្ដកំណត់ត្រាមិនស្គាល់ចាញ់ដដែល បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវអាស៊ីអឺរ៉ុប នៅកីឡដ្ឋានខេត្តស្វាយរៀង ចំពោះមុខអ្នកគាំទ្រផ្ទាល់ជិត ៥ពាន់នាក់ ។ ចំពោះគ្រាប់បាល់ជ័យជម្នះវិញធ្វើសម្រេចដោយកីឡាករ Privat ចំនួន ៤គ្រាប់ ខណៈ ២គ្រាប់ទៀត រកបានដោយកីឡាករ សុក សំណាង និង ហួយ ផល្លីន ។

យ៉ាងណាមិញ ដោយសារព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ពាន តាំងពីសប្ដាហ៍ទី២៤ ម្លេះ ក្រោយមានពិន្ទុដាច់ឆ្ងាយពីក្រុមដទៃ ដូច្នេះក្រោយចប់ការប្រកួតជាមួយអាស៊ីអឺរ៉ុប ក៏មានការរៀបចំពិធីប្រគល់ពាន មេដាយដាយមាស អមដោយប្រាក់រង្វាន់៦០លានរៀល ដល់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះតែម្ដង  បន្ទាប់ពីពួកគេឆ្លងកាត់ ២៥ប្រកួតឈ្នះ២០ និងស្មើ៥ មាន ៦៥ពិន្ទុ។

ប៉ុន្ដែការប្រកួតមិនទាន់បញ្ចប់នោះទេ ពោលគឺក្រុមនីមួយៗ នៅសល់ ១ប្រកួតក្នុងដៃទៀត មុនបញ្ចប់រដូវកាល ជាក់ស្ដែងក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមណាហ្គាវើលដ៏ នៅជើងទី២ នាកីឡដ្ឋានស្ដាតចាស់ នាចុងសប្ដាហ៍នេះ ។ ចំពោះការប្រកួតនេះ លោកConor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ក៏បានប្ដេជ្ញាចិត្តយកឈ្នះ ដើម្បីបញ្ចប់កំណត់ត្រាមិនស្គាល់ ចាញ់ក្នុងរដូវកាលនេះផងដែរ ៕

Click to comment

Leave a Reply

Your email address will not be published.

To Top