កីឡា

លីគកំពូលកម្ពុជា បានបញ្ចប់ ដោយស្វាយរៀងលើកពាន ខណៈណាហ្គា បានត្រឹមលេខ៣

Adtag for Mobile Pull2:-

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ បានបញ្ចប់ជាស្ថាពរហើយ ដោយក្រុមព្រះខ័នរាជស្វាយរៀង បានលើកពាន ខណៈក្រុមជើងឯកឆ្នាំចាស់ បានត្រឹមចំណាត់ថ្នាក់លេខ៣ ប៉ុណ្ណោះ ។

ចំពោះក្រុមព្រះខ័នរាជស្វាយរៀង បានលើកពានដោយស្គាល់ពាក្យចាញ់ម្ដងប៉ុណ្ណោះ ពោលគឺបរាជ័យក្នុងការប្រកួតសប្ដាហ៍ចុងក្រោយ ក្រោមថ្វីជើងក្រុមណាហ្គាវើលដ៏ ដោយលទ្ធផល ២-១ ។ សរុប ១ រដូវកាល ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានឆ្លងកាត់ ២៦ប្រកួត ឈ្នះ២០ ស្មើ៥ និងចាញ់ ១ រកបាន ៦៥ពិន្ទុ ។

ដោយឡែកក្រុមជើងឯករង បានទៅក្រុមវិសាខា ដែលរកបាន ៥៨ពិន្ទុ ចាញ់ប្រៀបក្រុមជើងឯក ៧ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ២៦ប្រកួតឈ្នះ១៨ ស្មើ៤ និងចាញ់ ៤ ។ រីឯក្រុមណាហ្គាវើល ឈរចំណាត់ថ្នាក់លេខ៣ រកបាន ៥៥ពិន្ទុ ជាមួយលទ្ធផល ២៦ប្រកួតឈ្នះ១៧ ស្មើ៤ និងចាញ់ ៥ ។ រីឯក្រុមបាត់តារាង គឺក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដែលរកបានត្រឹម ៤ពិន្ទុ ក្នុងចំណោម ២៦ប្រកួតឈ្នះ១ ស្មើ១ និងចាញ់ ២៤ប្រកួត ៕

To Top