កីឡា

អស្ចារ្យ៖ កម្ពុជា យកឈ្នះថៃ ២-១ នៃពាន AFC U-19

Adtag for Mobile Pull2:-

ភ្នំពេញ៖ ក្រុមជម្រើសជាតិ យុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានសាងភាពអស្ចារ្យទៀតហើយ បន្ទាប់ពីបានយកឈ្នះក្រុម U-19 ថៃ ដោយលទ្ធផល ២-១ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 ពូល G នៅពហុកីឡដ្ឋានជាតិ នាយប់ថ្ងៃសុក្រនេះ ។

ជំនួបដ៏កក្រើក ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អនៅតង់ទី១ ដោយបានទាត់បំប៉ោងសំណាញ់ទីក្រុមថៃ ២គ្រាប់មុនពីកីឡាករ មិត សាម៉ើយ និងកីឡាករ សៀង ចន្ធា ។ បន្ទាប់មកថៃ បានព្យាយាមវាយបកបាន ១គ្រាប់ប៉ុណ្ណោះនៅតង់ទី២ ដែលធ្វើឲ្យចប់ការប្រកួតក្រុមគោព្រៃកម្ពុជា ឈ្នះថៃ ២-១ តែម្ដង ។

សម្រាប់ការដណ្ដើមបាន ៣ពិន្ទុពីក្រុមខ្លាំងថៃមុននេះ បានធ្វើឲ្យក្រុម U-19 កម្ពុជា ឡើងមកឈរលេខ២ ក្នុងពូល G វិញ ដោយមាន ៦ពិន្ទុស្មើគ្នាជាមួយក្រុម U-19 ថៃ ខណៈក្រុម U-19 ម៉ាឡេស៊ី បានឡើងឈរកំពូលតារាង និងមាន ៩ពិន្ទុពេញ ក្រោយទទួលបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ ៕

To Top