កីឡា

កីឡាការិនីប៉េតង់កម្ពុជា ក្រុមទី២ ឈ្នះម៉ាដាកាស្តា យ៉ាងប្រផុតប្រផោយ លើវិញ្ញាសា៣ទល់៣ នៃជើងឯកពិភពលោក នៅកម្ពុជា

ភ្នំពេញ៖ កីឡាការិនីក្រុមទី២ បានយកឈ្នះក្រុមកីឡាការិនី ម៉ាដាកាស្តាលើវិញ្ញាសា ៣ទល់៣ នាក់យ៉ាងប្រផុតប្រផោយ នៃព្រឹត្តការណ៍នៃការប្រកួត កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី លើកទី១៧ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមាន៤៩ប្រទេសចូលរួម។

លោក សូម៉ៃ សុខគា ប្រធានប្រតិភូកម្ពុជាបានមានប្រសាសន៍ថា ក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណាទទួលជ័យជម្នះលើក្រុមកីឡាការិនីជើងខ្លាំងម៉ាដាកាស្តាក្នុងលទ្ធផល១៣ ទល់ ១២នាជុំទី២។ កាលជុំទី១ឈ្នះក្រុមកីឡាការិនីតួកគទីលទ្ធផល១៣ទល់១។

លោកបានបន្តថា វិញ្ញាសា៣ទល់៣នាក់នារី៖ក្រុមទី១ មានកីឡាការិនីកែ ឡេង កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណា ជុំទី២បានយកឈ្នះក្រុមកីឡាការិនីមីយ៉ាន់ម៉ាលទ្ធផល ១៣ទល់៤ កាលពីជុំទី១ក្រុមកីឡាការិនី Latvia លទ្ធផល១៣ទល់៣។

ដោយលេកវិញ្ញាសា៣ទល់៣នាក់យុវជន៖ ក្រុមទី២មានកីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្ត្រា កីឡាករ ភាព រ៉ាឃីម និង កីឡាករគង់ កែវសុខាន់ក៏បានយកឈ្នះក្រុមកីឡាករស្វីលលទ្ធផល១៣ទល់១០ កាលទីជុំ១ក្រុមកីឡាករមកពី Latvia លទ្ធផល១៣ទល់០។

ចំពោះក្រុមទី២មានកីឡាករ ទីវ រដ្ឋាកីឡាករ ពុត យ៉ុនច័ន្ទដារ៉ា កីឡាករវ៉ាន ភារុណ និកីឡាករហេង ស៊ីណាជុំទី២ចាញ់ក្រុមកីឡាករម៉ារ៉ុកលទ្ធផល៧ទល់៨ដោយម៉ោងប្រកួត ហើយកាលជុំទី១ក្រុមកីឡាករមកពីចក្រភពអង់គ្លេសលទ្ធផល១៣ទល់០៩៕ ដោយ៖លី ភីលីព

To Top