កីឡា

អស្ចារ្យ! U22 កម្ពុជា បំបាក់ទីម័រ ៥-០ ក្នុងប្រកួតទី២ នៃព្រឹត្តិការណ៍ស៊ីហ្គេម

ហ្វីលីពីន៖ ក្រុមជម្រើសជាតិ U22 កម្ពុជា ទទួលបាន ៣ពិន្ទុពេញ នៅក្នុងប្រកួតទី២ ក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន បន្ទាប់ពីយកឈ្នះក្រុម U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ។

សម្រាប់ ៥គ្រាប់របស់ក្រុមគោព្រៃកម្ពុជាថ្ងៃនេះ ធ្វើសម្រេចដោយកីឡាករ ស៊ិន កក្កដា ១គ្រាប់(នាទី៧), កីឡាករ រ៉ឹង ប៊ុនហៀង ២គ្រាប់(នាទី៧០ និងនាទី៩០), កីឡាករ សៀង ចន្ធា ១គ្រាប់(នាទី៧៨) និងកីឡាករ កែវ សុខផេង ១គ្រាប់(នាទី៨២) ។ ជ័យជម្នះនេះ បានធ្វើឲ្យ U22 កម្ពុជា ឡើងឈរកំពូលតារាងពូល A ដោយមាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ១ និងស្មើ១ ៕

To Top