កីឡា

នាយករដ្ឋមន្ត្រី សរសើរ ក្រុម បាល់ទាត់ក្រុមជម្រើសជាតិ យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជាដែលបានទទួលជ័យជម្នះ លេីទីម័រខាងកើត

ភ្នំពេញ :សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា នៅរាត្រី ថ្ងៃ ទី ២៧ ខែ វិច្ឆិកា នេះបានសម្ដែងការ កោតសរសើរដល់ក្រុមបាល់ទាត់ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម(SEA GAMES) លើកទី៣០ នាប្រទេសហ្វីលីពីនហើយ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ មុននេះបន្ដិចនៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដើម្បីឡើងឈរកំពូលតារាងពូល A បណ្ដោះអាសន្ន។

តាម រយៈ បណ្ដាញ ទំនាក់ទំនង សង្គម ហ្វេសប៊ុក ផ្ទាល់ ខ្លួន សម្ដេច តេជោ ហ៊ុន សែន ក៏ បានអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជន ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនានៅតាមទូរទស្សន៍។

សម្ដេច តេជោ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×