កីឡា

គោព្រៃជំទង់កម្ពុជា សាងប្រវត្តិសាស្ដ្រ ឡើងជុំផ្ដាច់ព្រ័ត្រពាន AFC U19 លើកដំបូង

ភ្នំពេញ៖ ទីបំផុតក្រុមជម្រើសជាតិ U-19 កម្ពុជា បានសម្រេចបំណងឡើងជុំផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រ ក្នុងការប្រកួតពានរង្វាន់ AFC U19 Championship 2020 ហើយ ក្រោយដឹងលទ្ធផលប្រកួតចុងក្រោយក្នុងពូល A រវាងក្រុម U19 គុយវ៉ែត និងប៉ាឡេស្ទីន ។

សម្រាប់ជំនួបដ៏ក្ដៅគគុករវាងក្រុម U19 គុយវ៉ែត និងប៉ាឡេស្ទីន ដែលទើបចប់ការប្រកួតមុននេះ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ៣-៣ ដូចអ្វីដែលអ្នកគាំទ្រកម្ពុជាចង់បាន ព្រោះលទ្ធផលនេះ បានធ្វើឲ្យក្រុម U19 កម្ពុជា ទទូលបានកៅអីវគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ក្នុងឋានៈក្រុមលេខ២ ល្អជាងគេ ។

គួរបញ្ជាក់ថា ក្រុម U19 កម្ពុជា បានឈរលេខ២ ក្នុងពូល G កាលពីធ្វើម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូល កាលពីដើមខែវិច្ឆិកាកន្លងទៅ ដោយរកបាន ៩ពិន្ទុ ជាមួយលទ្ធផល ៤ប្រកួតឈ្នះ៣ និងចាញ់ ១ ។ លទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រ និងក្រុមគោព្រៃជំទង់កម្ពុជា ចាំអ៊ុតការប្រកួតពូល A ខាងលើ រហូតដល់យប់នេះ ទើបអាចដឹងពីជោគវាសនារបស់ខ្លួន ៕

To Top