កីឡា

ស៊ីហ្គេម! កម្ពុជាបំបែកកំណត់ត្រា ប្រវត្តិសាស្ដ្រ៦០ឆ្នាំ ឡើងវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រលើកដំបូង

ម៉ានីល៖ ក្រុមជម្រើសជាតិ U22 កម្ពុជា បានបំបែកកំណត់ត្រា ប្រវត្តិសាស្ដ្រ៦០ឆ្នាំ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន បានសម្រេចហើយ ក្រោយបំបាក់ ក្រុមជម្រើសជាតិ U22 ម៉ាឡេស៊ី ៣-១ មុននេះបន្ដិច នៅកីឡដ្ឋាន Rizal Memorial ។

សម្រាប់ ៣គ្រាប់ ដែលជួយឲ្យក្រុមគោព្រៃកម្ពុជា បង្កើតប្រវត្តិសាស្ដ្រថ្មី ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ គឺធ្វើសម្រេចដោយកីឡាករ អ៊ិន សូដាវីត, សៀង ចន្ធា និង កែវ សុខផេង មុនកីឡាករម៉ាឡេស៊ីរកបាន ១គ្រាប់នៅចុងម៉ោង មុនជូនដំណឹងក្រុមជម្រើសជាតិ U22 កម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ហេតុនេះក្រុមគោព្រៃកម្ពុជា នឹងត្រូវដឹកនាំគ្នា ជាមួយក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនាមបេក្ខភាព ក្រុមលេខ១ និងលេខ ២ ពូល A ដោយរងចាំក្រុមលេខ១ និងក្រុមលេខ ២ នៃពូល B ដែលនឹងត្រូវប្រកួតកាត់សេចក្ដី នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ ៕

To Top