ភ្នំពេញ៖សម្រាប់ការប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រ យប់នេះ រវាងក្រុមកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ជាមួយ ជម្រើសជាតិវៀតណាម អាយុក្រោម២២ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន មានការដាក់បញ្ចាំងពីការផ្សាយផ្ទាល់ តាមទីសាធារណៈ នៅបណ្តារាជធានី-ខេត្ត១៤។
រួមមាន៖
 ១.ភ្នំពេញ  ៖ ក្នុងសួនច្បារវត្តបទុមវតី ចំណតរថយន្ត ក្នុងពហុកីឡដ្ឋានជាតិ 
 ២.ស្វាយរៀង ៖ រង្វង់មូលវិមានឯករាជ្យ
 ៣.ព្រះវិហារ ៖ ក្នុងមជ្ឈមណ្ឌលកីឡដ្ឋានខេត្ត
 ៤.ក្រចេះ ៖ មុខមហោស្រពខេត្ត
 ៥.តាកែវ ៖ ទីធ្លារសួនច្បារមាត់បឹងតាកែវ
 ៦.កំពង់ឆ្នាំង ៖ ក្នុងទីលានបាល់ទាត់បន្ទាយលង្វែក(ជាប់អារ៉ែងកាហ្វេ)
 ៧.កំពង់ស្ពឺ ៖ នៅមុខសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត
 ៨.ប៉ៃលិន ៖ នៅក្បែរវិមានឯករាជ្យ
 ៩ .រតនៈគិរី ៖ ក្នុងបរិវេណសាលាខេត្តផ្ទាល់
 ១០.ស្ទឹងត្រែង ៖ ទីធ្លាការិយាល័យស្រុកថាឡាបរិវ៉ាត់
 ១១.ពោធិ៍សាត់ ៖ ផ្ទាំង LED មុខសាលាខេត្ត
 ១២.ខេត្តបន្ទាយមានជ័យ ៖ សួនមានជ័យ ( អតីត  វេទិការខេត្ត ) ស្ថិតក្នុងក្រុងសិរីសោភ័ណ
 ១៣.កំពង់ធំ ៖ វិទ្យាល័យ ហ៊ុន សែន តាំងគោក
 ១៤.ស្ទឹងត្រែង ៖ ការិយាល័យអប់រំស្រុកថាឡាបរិវ៉ាត់៕







 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									