កីឡា

រាជធានី-ខេត្ត១៤ បញ្ចាំងស្លាយធំៗ តាមទីសាធារណៈ ការប្រកួតវគ្គកណ្តាល ផ្តាច់ព្រ័ត្រស៊ីហ្គេម រវាងកម្ពុជា-វៀតណាម យប់នេះ

ភ្នំពេញ៖សម្រាប់ការប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រ យប់នេះ រវាងក្រុមកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ជាមួយ ជម្រើសជាតិវៀតណាម អាយុក្រោម២២ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន មានការដាក់បញ្ចាំងពីការផ្សាយផ្ទាល់ តាមទីសាធារណៈ នៅបណ្តារាជធានី-ខេត្ត១៤។

រួមមាន៖
១.ភ្នំពេញ ៖ ក្នុងសួនច្បារវត្តបទុមវតី ចំណតរថយន្ត ក្នុងពហុកីឡដ្ឋានជាតិ
២.ស្វាយរៀង ៖ រង្វង់មូលវិមានឯករាជ្យ
៣.ព្រះវិហារ ៖ ក្នុងមជ្ឈមណ្ឌលកីឡដ្ឋានខេត្ត
៤.ក្រចេះ ៖ មុខមហោស្រពខេត្ត
៥.តាកែវ ៖ ទីធ្លារសួនច្បារមាត់បឹងតាកែវ
៦.កំពង់ឆ្នាំង ៖ ក្នុងទីលានបាល់ទាត់បន្ទាយលង្វែក(ជាប់អារ៉ែងកាហ្វេ)
៧.កំពង់ស្ពឺ ៖ នៅមុខសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត
៨.ប៉ៃលិន ៖ នៅក្បែរវិមានឯករាជ្យ
៩ .រតនៈគិរី ៖ ក្នុងបរិវេណសាលាខេត្តផ្ទាល់
១០.ស្ទឹងត្រែង ៖ ទីធ្លាការិយាល័យស្រុកថាឡាបរិវ៉ាត់
១១.ពោធិ៍សាត់ ៖ ផ្ទាំង LED មុខសាលាខេត្ត
១២.ខេត្តបន្ទាយមានជ័យ ៖ សួនមានជ័យ ( អតីត វេទិការខេត្ត ) ស្ថិតក្នុងក្រុងសិរីសោភ័ណ
១៣.កំពង់ធំ ៖ វិទ្យាល័យ ហ៊ុន សែន តាំងគោក
១៤.ស្ទឹងត្រែង ៖ ការិយាល័យអប់រំស្រុកថាឡាបរិវ៉ាត់៕

To Top