កីឡា

ស៊ន សៀវម៉ី ឈ្នះមេដាយមាស បន្ទាប់យកឈ្នះលើ កីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន

ភ្នំពេញ៖ កញ្ញា ស៊ន សៀវម៉ី បានឈ្នះមេដាយមាស បន្ទាប់ពីបានយកឈ្នះលើកីឡាការិនី ម្ចាស់ផ្ទះហ្វីលីពីន ដោយពិន្ទុប្រកៀកប្រកិតគ្នា៣ពិន្ទុ ក្នុងការប្រកួតស៊ូហ្គេម។

បើតាមផេក Cambodia SEA GAME នេះគឺជាមេដាយមាសទី៣របស់កម្ពុជាហើយ។

ជាមួយគ្នានេះ កីឡាការិនីតេក្វាន់ដូWTកម្ពុជា ស៊ន សៀវម៉ី ក៏បានប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HẠ THANH លើវិញ្ញាសាលើ ៧៣គីឡូក្រាម ដោយពិន្ទុ ដាច់ឆ្ងាយ ២៥ទល់១។

កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់ប្រកួតឈ្នះកីឡាការិនីវៀតណាម និងហ្វីលីពីន ដែលជាគូប្រកួតចាស់ៗ ធ្លាប់ប៉ះគ្នាពីពេលមុន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top