កីឡា

ស្ថានីយ៍ទូរទស្សន៍CNC ប្រកាសបើកការប្រកួត ប្រដាល់អ្នកតស៊ូ គុនខ្មែរ គោជល់ ដំណើរឆ្ពោះទៅ តាមខេត្តរដូវកាលទី២ ជាផ្លូវការ

ភ្នំពេញ៖នាយប់ថ្ងៃទី១១ ខែមករា ២០២០ ស្ថានីយ៍ទូរទស្សន៍CNC បានសហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំ សន្និសីទសារព័ត៌មាន មួយប្រកាសជាផ្លូវការ នូវការចាប់ផ្តើម ព្រឹត្តិការណ៍ប្រដាល់អ្នកតស៊ូគុនខ្មែរ គោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ ដោយមានការ អញ្ជើញចូលរួមពី សំណាក់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ លោក មាន សំអុល នាយកចាត់ការទូទៅ ក្រុមហ៊ុន គោជល់ ប្រចាំប្រទេសកម្ពុជា និងលោក ហួរ រតនៈ ប្រធានផ្នែកទីផ្សារនៃស្ថានីយ៍ទូរទស្សន៍CNC។

លោក ហួរ រតនៈ ប្រធានផ្នែកទីផ្សារនៃស្ថានីយ៍ទូរទស្សន៍CNCបានប្រាប់ឲ្យដឹងថា ឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់អ្នកគាំទ្រគុនខ្មែរចំពោះព្រឹត្តិការណ៍ប្រដាល់ អ្នកតស៊ូគុនខ្មែរ គោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី១កន្លងមក។ ដោយមានបំណងពង្រីកសក្តានុពល និងធនធានគុនខ្មែរ ព្រមទាំងស្វែងរកជើងឯកថ្មីសម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរ គោជល់ បានសហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថានីយ៍ទូរទស្សន៍ CNC ជ្រើសរើស កីឡាករ តាមខេត្តវ័យក្មេង ដែលមានទឹកចិត្តក្លៀវក្លា និងមុះមុតដើម្បីធ្វើការប្រកួតដណ្តើម តំណែង ជើងឯក ដែលនឹងចាប់ផ្តើម ប្រកួតជំរុះដំបូងនៅ ខេត្តកំពង់ចាម ថ្ងៃទី ១៨ មករា ២០២០ ខេត្តបាត់ដំបង ថ្ងៃទី ១៥ កុម្ភៈ ២០២០ និងរាជធានីភ្នំពេញសម្រាប់វគ្គ ៨នាក់ចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នៅសង្វៀនCNCឬស្សីកេវ។

លោកមាន សំអុល នាយកចាត់ការ ទូទៅភេសជ្ជៈគោជល់ បានមានប្រសាសន៍ថា ក្រៅពីការប្រកួតដ៏ជក់ចិត្តរវាង កីឡាករប្រដាល់វ័យក្មេងទាំង១៦នាក់ ក៏មានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ដ៏កក្រើកផងដែររវាងជើងខ្លាំងប្រចាំប្រទេសកម្ពុជា ជាមួយនឹងកីឡាករ ជើងខ្លាំងអន្តរជាតិ។ លើសពីនេះទៅទៀត ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែមានភាពទាក់ទាញ និងរីករាយ ព្រឹត្តិការណ៍នេះក៏មានការប្រគំតន្ត្រីដែលចូលរួមដោយតារាល្បីៗ ប្រចាំប្រទេសកម្ពុជាផងដែរ។ មិនត្រឹមតែការប្រកួតទេដែលកក្រើក សូម្បីតែប្រាក់រង្វាន់ក៏អស្ចារ្យដែរ! កីឡាករ ជើងឯកនឹងទទួលបាន ខ្សែក្រវាត់ ពាន់រង្វាន់ និងប្រាក់រង្វាន់រហូតដល់ទៅ ៥០០០ដុល្លារ ខណៈដែលជើងឯករង នឹងទទួលបាន ពានរង្វាន់ រួមជាមួយប្រាក់រង្វាន់ រហូតដល់ ២០០០ដុល្លារ។

ខេត្តកំពង់ចាមដែលនឹងចាប់ផ្ដើមចេញ ដំណើរមុនគេនោះនឹងប្រកួតនៅថ្ងៃទី១៨មករាដែល មានការជួបចំនួន២គូ គឺសៀវ ង៉ុយសមាគមប្រដាល់ ក្រសួងការពារជាតិប្រកួត ជាមួយបឺត សង្ឃឹមក្លិបរ៉ាហាប់ស្វាយប៉ាក និងឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធប្រកួត ជាមួយពុទ្ធ ម៉ាណូយក្លិបពុទ្ធសេរីវង្ស ។
ចំណែកថ្ងៃទី១៥កុម្ភៈប្រកួតនៅខេត្តបាត់ដំបង ដែលមានការប្រកួតចំនួន២ប្រកួត ដែរនោះគឺមានការជួបគ្នារវាអ្នកប្រដាល់យីប ឌុកក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ជាមួយស៊ន រ៉ាគីមក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង និងហេង សុភ័ក្រ្តក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងប្រកួត ជាមួយវ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡា ។

ថ្ងៃទី១៤មីនាប្រកួតនៅសង្វៀនខេត្តសៀមរាប ដែលមានការជួបគ្នារវាងសេក គឹមសាន្ដក្លិបអង្គរមានជ័យ ខេត្តសៀមរាប ជាមួយឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធ និង ការជួបគ្នា រវាងលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធ ជាមួយអ្នកប្រដាល់ អេលីត កែវឡុងក្លិបប៉ែន កាក់គុនខ្មែរ ។សូមបញ្ជាក់ថាសង្វៀនខេត្តសៀមរាបលើកមកប្រកួត នៅ CNC ភ្នំពេញ ។

ថ្ងៃទី១៤មេសាដែលត្រូវប្រកួតនៅ សង្វៀនខេត្តកមពង់ធំនោះ ត្រូវបានលើកមកប្រកួតនៅសង្វៀនស៊ី អិនស៊ីរាជធានីភ្នំពេញដែលមាន ការជួបគ្នារវាងពុទ្ធ ភារិនក្លិបពុទ្ធសេរីវង្ស ជាមួយសូត្រ វាសនាក្លិបបក្សីស្លាបដែក និងណង សាវក្លិបប៉ែន កាក់គុនខ្មែរជួបជាមួយអេ ណារ័ត្នក្លិបអេភូថងកីឡា ៕ដោយ៖លី ភីលីព

To Top