កីឡា

មណ្ឌលប៉ោយប៉ែត ក្រុម Family Sisophon FC (A) ក្លាយជាម្ចាស់ជើងឯក Tiger Street Football 2020

ប៉ោយប៉ែត៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 ក្រុម Family Sisophon FC (A) បានក្លាយជាម្ចាស់ជើងឯក មណ្ឌលប៉ោយប៉ែត ក្រោយយកឈ្នះ Bun Koy FC ជើងឯកឆ្នាំចាស់យ៉ាងលំបាក ក្នុងលទ្ធផល១ទល់០ វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។

យ៉ាងណាការប្រកួតធម្មតា ប្រើរយៈពេល១២នាទីពេញនោះ គឺមិនមានក្រុមណា អាចយកឈ្នះគ្នាបានឡើយ បើទោះជា ក្រុមនីមួយៗមោះមុតយ៉ាងណាក្ដី។ ការប្រកួតត្រូវបានបន្ត និងដកកីឡាកររហូត២ដង ចេញទើបក្រុម Family Sisophon (A) អាចស៊ុតបញ្ចូលសំណាញ់១គ្រាប់ នៅនាទីជិតបញ្ចប់ការប្រកួត​ ។

បន្ទាប់ពីគ្រងតំណែងជើងឯក ប្រចាំមណ្ឌលប៉ោយប៉ែត លោក ឈឿម ហេង ប្រធានក្រុម Family Sisophon FC (A) បានលើកឡើងថា ទម្រាំដណ្តើមបាន តំណែងជើងឯកនេះ បានក្រុមរបស់លោកបានឆ្លងកាត់ ក្រុមខ្លាំងជាច្រើនហើយ អ្វីដែលធ្វើអោយក្រុមលោក ទទួលបានជោគជ័យ ដណ្តើមបានលេខ១ ប្រចាំមណ្ឌលអមជាមួយ ទឹកប្រាក់ ១៥០០ដុល្លារ ដោយសាតែក្រុមបានហ្វឹកហាត់ ទម្រង់លេង Tiger Street Football ជាប្រចាំ។

ចំពោះផែនការបន្តទៀត នៅវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ លោកនិងបង្កើន ការហ្វឹកហាត់ ពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីឈានទៅក្រសោប បានជើងឯកវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ លើកមុខមាត់ ខេត្តបន្ទាយមានជ័យ។

សម្រាប់ជ័យលាភី មណ្ឌលប៉ោយប៉ែតនេះ គឺ៖ ក្រុមលេខ១ Family Sisophon (A) ទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ ក្រុមលេខ២ Bun Koy FC ទទួលបានប្រាក់រង្វាន់ ១០០០ដុល្លារ ក្រុមលេខ៣ Bun Koy Youth ទទួលបាន ប្រាក់រង្វាន់ ៥០០ដុល្លារ ក្រុមលេខ៤ Poi pet United ទទួលបានប្រាក់រង្វាន់ ២០០ដុល្លារ ក្រុម Diamondstar A និង ក្រុម Poi Pet Empire (A) បានសំបុត្រឡើងមកវគ្គផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី២៩ កុម្ភៈ និងថ្ងែទី១មិនាឆ្នាំ ២០២០ ហើយក៍មានការចូលរួមពី លោក Rio Ferdinand ផងដែរ។

ក្រោយបញ្ចប់មណ្ឌលប៉ោយប៉ែតនេះ ព្រឹត្តិការណ៍ Tiger Street Football 2020 និងបន្តទៅមណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤ មានបាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌលខេត្តបាត់ដំបង ប្រកួត នៅថ្ងៃទី៣១ មករា,១,២ កុម្ភៈ ២០២០។ ស្តែងចេញនូវការតាំងចិត្ត ដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។ ពិសាដោយការទទួលខុសត្រូវ៕

To Top