កីឡា

ស្ថានីយទូរទស្សន៍ CNC បើកសង្វៀនគុនខ្មែរ អធិរាជកម្លាំងរេដអានទី៥ របស់ខ្លួន រាល់ព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ CNC បានសហការ ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសធ្វើការសន្និសីទកាសែត នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ចំនួន៤រូប និង ថៃចំនួន៤រូប ណាត់ជួបគ្នាលើសង្វៀនគុនខ្មែរ អធិរាជកម្លាំងរេដអានទម្ងន់ ៦៣,៥០គីឡូក្រាម របស់ស្ថានីយទូរទស្សន៍ CNC ដើម្បីប្រជែងយកខ្សែក្រវាត់ ពាន និងទឹកប្រាក់ចំនួន ៥ពាន់ដុល្លារអាមេរិក ។

ព្រឹត្តិការណ៍នេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប មកពីក្លឹបផ្សេងគ្នា និងអ្នកប្រដាល់ថៃ៤រូប ដែលមកពីក្លិបផ្សេងគ្នាដែរ។ នេះជាការប្រកួតដោយសន្សំពិន្ទុ ដែលនៅក្នុងវគ្គវិលជុំ សន្សំពិន្ទុនោះ គឺអ្នកប្រដាល់កម្ពុជា ជួបតែជាមួយអ្នកប្រដាល់ថៃប៉ុណ្ណោះ ដោយអ្នកប្រដាល់កម្ពុជា ស្ថិតនៅពូល A និងអ្នកប្រដាល់ថៃស្ថិតនៅពូល B ។

ការប្រកួតបែបនេះមានន័យថា ជាការប្រកួតសន្សំពិន្ទុរវាងពូលAនិងពូលB នៅក្នុងជុំទី១។ នៅ ជុំទី២ ដែលជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ គឺជ្រើសរើសយកតែអ្នកប្រដាល់៤រូបប៉ុណ្ណោះ ដែលមានពិន្ទុលើសគេ ទោះទាំង៤រូបនោះ ជាអ្នកប្រដាល់កម្ពុជាសុទ្ធ ឬថៃសុទ្ធ ឬចម្រុះគ្នាដោយ ។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គឺអនុវត្តន៍តាមរូបមន្តចំណាត់ថ្នាក់លេខ២ ជួបជាមួយចំណាត់ថ្នាក់លេខ៣ និងចំណាត់ថ្នាក់លេខ ១ ជួបចំណាត់ថ្នាក់លេខ៤ សម្រាប់អ្នកចាញ់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ត្រូវប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ចំពោះអ្នកឈ្នះ ប្រជែងគ្នាដណ្ដើមជាម្ចាស់ខ្សែក្រវាត់។ អ្នកប្រដាល់កម្ពុជាទាំង៤រូបនោះ មានពុយ វណ្ណៈក្លឹប ឃ្លាំងមឿងកីឡា ឌុម កែវដា ក្លឹបម្កុដរាជសីហ៍ ឡុង សំណាង ក្លឹបសាលវ័ន្ដកីឡា និង សួន ចាន់នី “សូត្រ ប៊ុនធី” ក្លឹបបក្សីស្លាបដែក ។

ចំពោះអ្នកប្រដាល់ថៃទាំង៤រូបវិញ អ្នកប្រដាល់ Yorth Kosun .J.Thakvichhai អ្នកប្រដាល់ Phat Oudorn .Vor. Sunneun អ្នកប្រដាល់ Kolap Dam និងអ្នកប្រដាល់ Yorth Vandy Phatkasem ។

ដោយឡែកអ្នកប្រដាល់ ដណ្តើមជើងឯកទទួលខ្សែក្រវាត់មួយ ពានមួយ អមទឹកប្រាក់៥០០០ដុល្លារជើងឯករង ពានមួយអមទឹកប្រាក់ ៣០០០ដុល្លារ ជាប់ចំណាត់ថ្នាក់លេខ៣ ពានមួយ អមទឹកប្រាក់១៥០០ដុល្លារ និងជាប់ចំណាត់ថ្នាក់លេខ៤ ពានមួយ អមទឹកប្រាក់១០០០ដុល្លារ៕ ដោយ៖លី ភីលីព

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×