កីឡា

David Beckham បង្ហើបពីអ្វីដែលបាន និយាយជាមួយព្រះអង្គម្ចាស់ Harry

បរទេស៖ អតីតតារាបាល់ទាត់ គឺលោក David Beckham បានបង្ហើបពីអ្វីដែលគាត់និយាយជាមួយមិត្តរបស់គាត់គឺព្រះអង្គម្ចាស់ Harry ។ បុរសអាយុ ៤៤ ឆ្នាំដែលថ្មីៗនេះបានក្លាយជាសហម្ចាស់ក្លឹបបាល់ទាត់អាមេរិច Inter Miami ត្រូវបានឈ្លេចសួរដោយ Online Entertainment អំពីការសម្រេចចិត្តរបស់ព្រះមហាក្សត្រក្នុងការផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនិងកាណាដា។ Beckham ហាក់ដូចជាស្ទាក់ស្ទើរក្នុងការផ្តល់ព័ត៌មានលំអិតហើយបាននិយាយថា គាត់មិនបានពិភាក្សាអំពីបញ្ហានេះជាមួយព្រះអង្គម្ចាស់ Harryនោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹង អតីតកីឡាករក្រុម Manchester United និង Real Madrid បានប្រាប់ Entertainment Online ថា «ខ្ញុំមិនបាននិយាយជាមួយ ព្រះអង្គម្ចាស់ Harry អំពីការផ្លាស់ប្តូរកន្លែងរស់នៅរបស់គាត់ទេ។ យើងនិយាយក្នុងនាមជាមិត្តហើយនោះគឺជារឿងសំខាន់បំផុតសម្រាប់ខ្ញុំ។ ខ្ញុំគិតថាគាត់រីករាយនឹងក្លាយជាឪពុកវ័យក្មេងជាលើកដំបូង ហើយនោះជាអ្វីដែលយើងតែងតែនិយាយ។ នៅពេលអ្នកជាឪពុកម្តាយ វាផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងសម្រាប់អ្នក។ គាត់តែងតែសប្បាយចិត្ត»។

អតីតកីឡាករបាល់ទាត់រូបនេះបាននិយាយទៀតថា លោកពិតជាមានមោទនភាពដែលបានឃើញព្រះអង្គម្ចាស់ Harry “ធំឡើងជាបុគ្គលដែលមានសេរីភាពផ្ទាល់ខ្លួន” ។ Beckham ដែលបានធ្វើជាមិត្តនឹង ព្រះអង្គម្ចាស់ Harry ចាប់តាំងពីឆ្នាំ ២០១០ នៅពេលពួកគេបានជួបគ្នានៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយសមាគមបាល់ទាត់អង់គ្លេសបាននិយាយថាគាត់មិនបាននិយាយជាមួយព្រះអង្គម្ចាស់ហារីអំពីការសម្រេចចិត្តផ្លាស់ទៅសហរដ្ឋអាមេរិកនិងកាណាដានោះទេ ប៉ុន្តែបានកត់សម្គាល់ ថា លោកសប្បាយចិត្តដែលបានឃើញខ្សែរាជវង្សក្លាយជាមនុស្សធម្មតា “ឪពុកគ្រប់រូបចង់ក្លាយបាន” ៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top