កីឡា

Pogba មិនអាចបង្ហាញខ្លួន ប្រកួតថ្ងៃអាទិត្យនេះ តែនឹងចាប់ផ្តើមហ្វឹកហាត់ឈុតធំ នៅសប្តាហ៍ក្រោយ

ទីបំផុតក្រោយអវត្តមាន តាំងតែពីថ្ងៃ BOXING DAY ដោយសាររបួសក្បាលជង្គង់នោះ កីឡាករPaul Pogba បានសម្រាកព្យាបាលរហូតមកនោះ គឺអាចមានឈ្មោះដើម្បីប្រកួតវិញហើយ ប៉ុន្តែជឿជាក់ថា គឺមិនអាចបង្ហាញខ្លួននៅឡើយ ក្នុងការប្រកួតធំនៅថ្ងៃអាទិត្យនេះ។

កីឡាករតម្លៃខ្លួន៨៩លានផោនរូបនេះ ទោះបីជាយ៉ាងណាក្តី គឺអាចចាប់ផ្តើមការហ្វឹកហាត់របស់ខ្លួនវិញហើយ ជាមួយនឹងឈុតធំនៅសប្តាហ៍ក្រោយ។ កីឡាករវ័យ២៦ឆ្នាំរូបនេះ អាចបង្ហាញខ្លួនឲ្យ លោក Ole Solskjare បានតែត្រឹម៨ប្រកួតប៉ុណ្ណោះ រដូវកាលនេះ ហើយបានបន្តព្យាបាល រហូតមកនៅក្នុងទីក្រុងឌុបៃ។

ព័ត៌មានជាច្រើន នៅតែបានបន្តចុះផ្សាយ អំពីការចាកចេញ របស់កីឡាករបារាំងរូបនេះ ទៅកាន់ក្លឹបចាស់ Juventus និង Real Madrid ជាពិសេសនៅក្រោយការមកដល់ របស់កីឡាករBruno Fenandesផង៕

ប្រែសម្រួល៖ស៊ុនលី

To Top