កីឡា

Kane នឹងសម្រេចចិត្តយក Man United ជំនួសឲ្យការបន្តលេងនៅ Spurs ទាំងមិនអាចលើកពានអ្វីបានសោះ

ទាំងប្រធានក្លឹបលោក Daniel Levy និងគ្រូបង្វឹកលោក Jose Mourinho សុទ្ធតែសង្ឃឹមថា នឹងអាចបន្តវត្តមានរបស់កីឡាករ ខ្សែប្រយុទ្ធជួរមុខកម្លាំងខ្លាំង Harry Kane ជាមួយនឹងក្លឹបបន្តទៀត ខណៈដែលកីឡាករហាក់បី ដូចជាមានភាពស្រេកឃ្លានខ្លាំង ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ Champion League។

កាសែតអង់គ្លេស The Sunsports នៅថ្ងៃនេះបានសរសេរថា គ្រូបង្វឹកក្លឹបលោក Mourinho នឹងទទួលបានប្រាក់ត្រឹមតែ ៥០លានផោនប៉ុណ្ណោះ ដើម្បីចំណាយលើកីឡាករចំណូលថ្មី នារដូវកាលក្រោយប្រសិនបើក្លឹបប រាជ័យមិនអាចបង្ហាញខ្លួន នៅព្រឹត្តិការណ៍ Champion League ទេនោះ។

តាមរយៈការចេញផ្សាយរបស់ The Goal ផងដែរក៏បានចុះផ្សាយ ស្រដៀងគ្នានេះដែរហើយបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធផ្ទាល់គឺកំពុង ចាប់ផ្តើមពិចារណាសំណើរនានា ដើម្បីស្វែងរកឧិកាសអភិវឌ្ឍ និងបង្កើតឧិកាសដើម្បីលើកពាន Champion League ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន ៕

ប្រែសម្រួលៈ ស៊ុន លី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×