កីឡា

Lazio ត្រៀមឆក់យក Depay ពីLyon ខណៈដែលកុងត្រា នៅសល់តែ១៨ខែទៀត

កីឡាករខ្សែប្រយុទ្ធ អតីតកីឡាករបស់ក្លឹបបិសាចក្រហម Man United ចាប់តាំងពីពេលដែលបានផ្ទេរ មកលេងនៅបារាំងជាមួយនឹងក្លឹប Lyonមក រូបគេអាចរកគ្រាប់បាល់បាន ទៅដល់៥៣គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួនទាំង១៣៣ដង។

កុងត្រាបច្ចុប្បន្ន ដែលមានសុពលភាពដល់ឆ្នាំ២០២១ គឺនៅសល់តែ១៨ខែទៀតប៉ុណ្ណោះ ប៉ុន្តែនៅមិនទាន់មានសញ្ញាណាថា នឹងអាចបន្តកុងត្រាថ្មីនៅឡើយ ហើយនៅថ្ងៃនេះ កាសែតអង់គ្លេសThe Sun បានចេញផ្សាយថា ក្លឹបយក្សអ៊ីតាលី Lazio កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ចំពោះកីឡាកររូបនេះ។

ក្លឹបអ៊ីតាលីLazioនៅរដូវកាលនេះ មានទំរង់លេងមិនធម្មតាឡើយ ហើយកំពុងតំណែងយ៉ាងច្បាស់មួយ សម្រាប់ការប្រកួតChampion League ដោយបច្ចុប្បន្នមាន២ពិន្ទុ នាំមុខក្រុមជើងឯកចាស់ Juventus លើកំពូលតារាងអ៊ីតាលីផងដែរ ក្រោយទទួលបានជ័យជំនះ ដល់ទៅ១៩ដង ក្នុងការប្រកួតទាំង២៦ លើករដូវកាលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top