កីឡា

Barcelona បានត្រៀមផែនការថ្មី ហើយសម្រាប់ Coutinho បើBayern Munich មិនព្រមទិញនោះ

កីឡាករខ្សែប្រយុទ្ធ ប្រេស៊ីល Phillipe Coutinho បានបង្ហាញវត្តមានក្នុងលក្ខណ្ឌខ្ចីជើង ជាមួយនឹងក្លឹបយក្សអាល្លឺម៉ង់ អស់រយៈពេល១ រដូវកាល មកហើយប៉ូន្តែជឿជាក់ថា ក្លឹបមួយនេះហាក់ដូចជាមិនមានបំនង ក្នុងការចុះកុងត្រាទិញយកកីឡាកររូបនេះ ដាច់មកទីនេះឡើយ។

កាសែតអង់គ្លេសThe Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃនេះ បានសរសេរថា ក្លឹបBarcelonaក្រោយទទួលបានព័ត៌មាននេះ ហើយក៏បានចាប់ផ្តើមត្រៀមរៀបចំផែនការថ្មី សម្រាប់កីឡាកររូបនេះហើយផងដែរ ទោះបីជាមានក្លឹបផ្សេងៗទៀត ដូចជាPSGនិងLiverpool ក៏បានចាប់អារម្មណ៍ចង់បានផងដែរក្តី។

Barcelonaកន្លងមកតែងតែមានបំណង ចង់បានកំពូលកីឡាករប្រេស៊ីលNeymar ត្រឡប់មកកាន់ទឹកដីអេស្បាញវិញ ប៉ុន្តែជឿជាក់ថា PSG នឹងមិនទទួលត្រឹម តែសំណើរជាទឹកប្រាក់នោះទេ មានន័យថាBarcelona អាចនឹងប្តូរយុទ្ធសាស្ត្រមកប្រើប្រាស់ Countinho ទៅជាកីឡាករសម្រាប់ដោះដូរគ្នា បែបនេះទៅវិញ ជាមិនខាននាពេលខាងមុខ ដើម្បីប្រមូលយកកីឡាករល្អៗ និងថ្លៃៗជំនួសវិញ៕

ប្រែសម្រួល៖Lee

To Top