កីឡា

Ronaldinho ពិពណ៌នា អំពីពេលវេលា នៅក្នុងគុកថា ជារឿងដ៏ពិបាកបំផុត សម្រាប់លោក

ASUNCION ៖ កីឡាករបាល់ទាត់ដ៏ឆ្នើម របស់ប្រេស៊ីល Ronaldinho បានពណ៌នាពេលវេលា របស់គាត់ នៅក្នុងគុកប៉ារ៉ាហ្គាយថា ជាការលំបាកមួយ ហើយនិយាយថា លោកមិនចង់ បានអ្វីក្រៅពីការជួបម្តាយ របស់លោកម្តងទៀតទេ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

Ronaldinho និងបងប្រុស របស់លោកឈ្មោះ Roberto Assis បានស្ថិតនៅក្រោមការចាប់ខ្លួន នៅក្នុងប្រទេសអាមេរិកខាងត្បូង ចាប់តាំងពីដើម ខែមីនា ពីបទប្រើលិខិតឆ្លងដែន ក្លែងក្លាយ ។ អ្នកទាំង២នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារ ដែលមានសន្តិសុខខ្ពស់បំផុត នៅក្នុងរដ្ឋធានីអាហ្សុននីស អស់រយៈពេលជាងមួយខែ ប៉ុន្តែបានផ្លាស់ ទៅសណ្ឋាគារប្រណីត បន្ទាប់ពីបង់ប្រាក់ ចំនួន ១,៦ លានដុល្លារ ។

ក្នុងការសម្ភាសប្រព័ន្ធផ្សព្វផ្សាយ លើកដំបូងរបស់លោក Ronaldinho បានប្រាប់ទូរទស្សន៍ ABC របស់ប្រទេស Paraguayan ថា វាគឺជាការលំបាកមួយ ខ្ញុំមិនដែលគិតថា ខ្ញុំនឹងឆ្លងកាត់ស្ថានភាពបែបនេះទេ” ។ ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំបានព្យាយាមឈាន ដល់កម្រិតអាជីពខ្ពស់បំផុត ដែលអាចធ្វើបាន និងធ្វើឲ្យមនុស្ស សប្បាយរីករាយជាមួយ នឹងបាល់ទាត់របស់ខ្ញុំ ។

អតីតតារាឆ្នើមរបស់ក្រុម Barcelona រូបនេះបានធ្វើដំណើរ ជាមួយ Assis ទៅកាន់ប្រទេសប៉ារ៉ាហ្គាយ នៅថ្ងៃទី ៤ ខែមីនា ដើម្បីចូលរួមសកម្មភាពផ្សព្វផ្សាយ។ ពួកគេត្រូវបានចាប់ខ្លួន នៅថ្ងៃនោះពីបទចូលប្រទេស ដោយមានឯកសារធ្វើដំណើរក្លែងក្លាយ ៕
ដោយ៖លី ភីលីព

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top