កីឡា

សហព័ន្ធកីឡាបាល់ទាត់ ព្យួរមន្ត្រី៤រូប គ្រប់សកម្មភាព កីឡាបាល់ទាត់ អស់មួយជីវិត

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានព្យួរមន្រី ចំនួន៤រូប គ្រប់សកម្មភាពកីឡាបាល់ ទាត់អស់មួយជីវិត ក្រោយបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ផ្ទុយពីក្រមសីលធម៌ និងវិន័យរបស់ សហព័ន្ធកីឡាបាល់ទាត់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ចំពោះ លោក ម៉ៃ តុលា ,លោកទុយ វិច្ឆិកា ,លោក ឆាំង ពិសិដ្ឋ និងលោក គល់ សុភារម្យ ត្រូវបានព្យួរគ្រប់សកម្មភាព កីឡាបាល់ទាត់មួយជីវិត។

ចំណែក លោក ម៉ៃ តុលា ត្រូវបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើពុករលួយ ទៅតុលាការ មានសត្ថកិច្ច ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់៕

ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top