កីឡា

Costa ប្រកាសទោស ជាប់គុករយៈពេល៦ខែ ករណីគេចពន្ធ

នៅក្នុងសម្រេច សាលដីកាលើកដំបូង នៅថ្ងៃនេះ មានន័យថា កីឡាករខ្សែប្រយុទ្ធ Diego Costa នឹងត្រូវទទួលរងទោស ជាប់គុករយៈពេល៦ខែ នៅក្នុងប្រទេសកំណើតរបស់ខ្លួន បូករួមទាំងប្រាក់ពិន័យ មួយចំនួនទៀតផងដែរ។

កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madridរូបនេះ ត្រូវបានតុលាការ ដាក់ការចោទប្រកាន់ថា បានបន្លំនិងគេចពន្ធ នៅក្នុងប្រទេសអេស្បាញប្រមាណ ជាង១លានអ៊ឺរ៉ូ ដែលជាប្រាក់ត្រូវបង់ពន្ធ ក្នុងទំហំប្រាក់ចំណូល ដែលគាត់រកបាន ៥លានអ៊ឺរ៉ូ កាលពីឆ្នាំ២០១៤ ក្នុងពេលផ្ទេរទៅដល់ប្រទេសអង់គ្លេស លេងជាមួយនឹងក្លឹបChelsea។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែយោងតាមច្បាប់ របស់ប្រទេសអេស្បាញ សម្រាប់ករណី មិនមែនឧក្រិដ្ឋកម្ម ឬអំពើហិង្សាកីឡាករអាចមានសិទ្ធិ ក្នុងការបង់ប្រាក់ជំនួស ឲ្យការជាប់គុក គឺប្រមាណជា៥០ម៉ឺនអ៊ឺរ៉ូ បន្ថែមលើប្រាក់ពិន័យផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top