កីឡា

ការប្រកួតមិត្តភាពរវាងក្រុមកីឡាករ “បៃតង” និងក្រុមកីឡាករ “ស” របស់ក្លិបបាល់ទាត់ បុរីប៉េងហួត ត្រៀមខ្លួនស្វាគមន៍ SEA GAMES 2023 នៅកម្ពុជា

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្លិបបាល់ទាត់ បុរី ប៉េង ហួត «PHFC» បានដឹកនាំការប្រកួតមិត្តភាព រវាងក្រុមកីឡាករបាល់ទាត់ “ បុរី ប៉េង ហួត បៃតង”ជាមួយក្រុមកីឡាករបាល់ទាត់ “ បុរី ប៉េង ហួត ស” ដើម្បីប្រមូលរកមូលនិធិ សម្រាប់បន្តនិរន្តរភាពរបស់ក្លិបបាល់ទាត់ បុរី ប៉េង ហួតនៅទីលានបាល់ទាត់ Platinum Sports Center ក្នុងបុរី ប៉េង ហួតនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

ក្នុងឱកាសប្រកួតមិត្តភាពដែល មានកីឡាករជើងចាស់ឆ្នាំ៦០ចូលរួមនោះ ធ្វើការបែងចែកចេញជា២ក្រុម គឺក្រុមកីឡាករបាល់ទាត់ បុរី ប៉េង ហួត បៃតងដឹកនាំ និងជាប្រធានក្រុមលោក នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ចំណែកក្រុមកីឡាករបាល់ទាត់ បុរី ប៉េង ហួត សដឹកនាំ និងជាប្រធានក្រុម លោក វ៉ាន់ ផល ព្រមទាំងជាអនុប្រធានក្លិបបាល់ទាត់ បុរី ប៉េង ហួត «PHFC» និងពិធីប្រគល់ពាន ដល់ក្រុមអតីតកីឡាករជម្រើសជាតិ ក្នុងទសវត្សរ៍មុនៗដោយ លោក សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថាន។

លោក វ៉ាន់ ផល បានមានប្រសាសន៍ថា ក្លិបបាល់ទាត់ បុរី ប៉េង ហួត ត្រូវបានបង្កើតឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១៥ ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ដោយមានការគាំទ្រឧមត្ថម្ភពីម្ចាស់បុរី ប៉េង ហួត ជារៀងរាល់ឆ្នាំទើបធ្វើឲ្យក្លិបបាល់ទាត់ បុរី ប៉េង ហួតកាន់តែលូតលាស់ មកដល់ពេលបច្ចុប្បន្ន និងសប្បុសជនជាច្រើនរូបទៀត ។

លោកបានបន្តថា ដោយសារតែការស្នេហាស្រលាញ់ របស់ក្រុមកីឡាករទំាងអស់រួមទាំង អតីតកីឡាករជម្រើសជាតិ ក្នុងទសវត្សរ៍មុនៗ មានជាអាទិ ដូចជា លោក សោម សារ៉ន ហៅ មាំង លោក កែវ សុផារុំ ហៅ គីង្គក់ លោក ពុធ មេសា ហៅ 17 មេសា លោក ទេស ស៊ីម៉ាណា ហៅ ខ្លឹង លោក ហ៊ុយ ប៊ុណ្ណា ហៅ ឆក លោក ថុន វុទ្ធី ហៅ សេះ លោក មាស សំអឿន ហៅ ឃ្មុំ លោក ស៊ិប សុវណ្ណារិទ្ធ ហៅ ហ៊ីង លោក សែម វង់រ៉ាត់ និងលោក នុត សូនី .ជាដើម។

លោកអនុប្រធាន បានបន្ថែមទៀតថា ការប្រកួតក្លិបបាល់ទាត់ បុរី ប៉េង ហួតបង្កើតឡើងយោងតាម អនុប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថា មនុស្សគ្រប់រូបត្រូវលេងកីឡា មួយប្រភេទយ៉ាងតិចដើម្បីត្រៀ មទទួលស្វាគមន៍ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ខាងមុខនេះ។

លោក បន្ថែមថា “កីឡានាំមកនូវ សុខភាព មិត្តភាព វិន័យ និងការទទួលខុសត្រូវ” ៕

ដោយ៖ លី ភីលីព

To Top