កីឡា

កូនស្រីរបស់អតីតកីឡាករ Diego Maradona សង្ស័យថា គ្រូពេទ្យជាអ្នកធ្វើមនុស្សឃាតដោយឥតចេតនា ហើយបដិសេធមិនផ្តល់ ជំនួយដល់អ្នកជំងឺ

បរទេស៖ រដ្ឋអាជ្ញារបស់ប្រទេសអាហ្សង់ទីន បានចាប់ផ្តើមការស៊ើបអង្កេត ក្នុងគោលបំណងដើម្បីរកឱ្យឃើញថាតើ មានការប្រព្រឹត្តធ្វេសប្រហែសដែរឬទេ ក្នុងពេលព្យាបាលទៅលើ អតីតកីឡាករបាល់ទាត់ Diego Maradona ។ លោក Leopoldo Luque ដែលជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់កីឡាករបាល់ទាត់ដ៏ឆ្នើម Diego Maradona បានបដិសេធចំពោះការចោទប្រកាន់ ដែលពាក់ព័ន្ធនឹងការស្លាប់របស់ អតីតកីឡាករបាល់ទាត់រូបនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Leopoldo Luque បាននិយាយថា គ្មានអ្វីដែលត្រូវលាក់បាំងទេ ហើយលោកមានមោទនភាព ចំពោះការព្យាបាលដែលគាត់បានផ្តល់នេះ ។

លោក Leopoldo Luque ត្រូវបានសារព័ត៌មាន Goal.com ស្រង់សម្តីថា « យើងបានព្យាយាមរក្សាគាត់នៅគ្លីនិក ប៉ុន្តែវាមិនមែនជាមណ្ឌលស្តារឡើងវិញទេ។ ខ្ញុំបានពង្រីកការស្នាក់នៅមន្ទីរពេទ្យអោយយូរ ដែលខ្ញុំអាចធ្វើបាន។ ជាមួយ Diego ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាព។ ខ្ញុំមានមោទនភាពចំពោះអ្វីដែលខ្ញុំបានធ្វើ។ ខ្ញុំមិនមានអ្វីត្រូវលាក់បាំងនោះទេ» ។

មុននេះប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កូនស្រីរបស់អតីតកីឡាករអាហ្សង់ទីនសង្ស័យថា គ្រូពេទ្យជាអ្នកធ្វើមនុស្សឃាតដោយឥតចេតនា ហើយបដិសេធមិនផ្តល់ជំនួយដល់អ្នកជំងឺ។ ជាលទ្ធផលតុលាការបានចេញ សេចក្តីសម្រេចក្នុងការឆែកឆេរផ្ទះរបស់ Luque ។ ក្នុងអំឡុងពេលឆ្មក់ចូលប៉ូលីស បានរឹបអូសយកទូរស័ព្ទដៃ កុំព្យូទ័រ និងឯកសារ ដើម្បីកំណត់ពីទំហំនៃការធ្វេសប្រហែស ដែលអាចកើតមានរបស់វេជ្ជបណ្ឌិតរូបនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top