កីឡា

លោក ស សុខា អញ្ជើញចូលរួមប្រគល់ប្រាក់រង្វាន់ ជ័យលាភីដល់កីឡា៣ប្រភេទ នៃការប្រកួតជើងឯកលើកឆាកអន្តរជាតិ នាថ្ងៃស្អែក

ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យលោក ហង់ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ប្រាក់រង្វាន់ជ័យលាភីដល់កីឡា៣ប្រភេទរួមមានកីឡាប៉េតង់ វ៉ូវីណាម និងតុងហ្គីលម៉ូដូ ២០១៩នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ ឆ្នាំ២០១៩ “The 3rd Asian Patanque Championships 2019 Hanoi នៅប្រទេសវៀតណាមនោះ ក្រុមកីឡាករ-កីឡាការិនីកម្ពុជាដណ្តើមមេដាយមាស៤គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ចំណែកតុងហ្គីលម៉ូដូទទួលបានមេដាយសំរិទ្ធ៣ នៃព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូកម្រិតពិភពលោកនៅកូរ៉េខាងត្បូង។

ចំពោះក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាដណ្តើមមេដាយ ៣១គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” មេដាយមាស៩គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរិទ្ធ១២គ្រឿង៕

This image has an empty alt attribute; its file name is photo_2020-12-22_13-40-19.jpg
This image has an empty alt attribute; its file name is photo_2020-12-22_13-40-15-1024x768.jpg
This image has an empty alt attribute; its file name is photo_2020-12-22_13-40-21.jpg
This image has an empty alt attribute; its file name is photo_2020-12-22_13-40-23-1-1024x682.jpg

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top