កីឡា

កំពូលកីឡាករ វាយកូនហ្គោលលោក Tiger Woods ជួបគ្រោះថ្នាក់ចរាចរណ៍ បុកខ្ទេចខាងមុខរថយន្ត

បរទេស៖ អ្នកវាយកូនហ្គោលល្បីឈ្មោះ គឺលោក Tiger Woods ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏ធ្ងន់ធ្ងរមួយនៅតំបន់ Los Angeles ដែលបានឃើញមន្ត្រីអនុវត្តច្បាប់ ប្រើឧបករណ៍សង្គ្រោះបន្ទាន់ ដើម្បីយកគាត់ចេញពីរថយន្ត ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការចេញផ្សាយពីនាយកដ្ឋាន ប៉ូលីសតំបន់ Los Angeles County នៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា គ្រោះថ្នាក់បានកើតឡើងនៅម៉ោងប្រហែល ៧ និង ១២ នាទីព្រឹក ម៉ោងក្នុងស្រុក នៅក្បែរ Rolling Hills Estates and Rancho Palos Verdes។ លោក Woods គឺជាអ្នកដំណើរតែម្នាក់គត់ នៅក្នុងរថយន្ត។

ប៉ូលីសបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Woods ត្រូវបានដកចេញពីគំនរបាក់បែករថយន្ត ដោយ «ឧបករណ៍ដង្កៀប» ដោយអ្នកពន្លត់អគ្គិភ័យនិងក្រុមគ្រូពេទ្យស្រុក បន្ទាប់មកបានដឹកទៅមន្ទីរពេទ្យ ក្នុងស្រុកដោយរថយន្តសង្គ្រោះបន្ទាន់»៕

To Top