បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាបានចេញសេចក្តីប្រកាស ព្រមានមួយអំពីការធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុន
ខណៈដែលប្រទេសមួយនេះ កំពុងរងការវាយប្រហារ រលកថ្មីមួយទៀត ។
ជប៉ុននឹងត្រូវក្លាយទៅជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅក្នុងទីក្រុងតូក្យូ ប៉ុន្តែរលកវាយប្រហារ ដោយកូវីដសាជាថ្មី កំពុងធ្វើឲ្យក្លាយ
ទៅជាសំពាធសម្រាប់ គណកម្មការរៀបចំព្រឹត្តិការណ៍ នៅឡើយ។
ទោះបីជាយ់ាងណាក្តីមន្ត្រីរៀបចំ កីឡាអូឡាំពិករបស់អាមេរិក បានអះអាងថា ពួកគេមានទំនុកចិត្តខ្លាំងថា ក្រុមអត្តពលិករបស់ពួកគេ នឹងអាចចូលរួម
កម្មវិធីកីឡានេះដោយសុវត្ថិភាព ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះប្រទេសជប៉ុន ត្រូវបានគេដឹងថា បានរាយការណ៍ករណីឆ្លងកូវីដ សរុបដល់ទៅ៧០០ ០០០នាក់ មកហើយខណៈ ដែលអ្នក ដែលបានបាត់បង់ជីវិតបានកើន ដល់១២ ០០០នាក់ ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី