Man UTD បានត្រឹមបរាជ័យសាជាថ្មី ក្នុងការប្រកួតពានរង្វាន់ផ្តាច់ព្រ័ត្រ Europa League ដោយបានត្រឹមបោះបង់ពាននេះទៅឲ្យក្រុម Villareal ដែលដឹកនាំដោយលោក Unai Emery ក្នុងការលើកពាននេះជាប្រវត្តិសាស្ត្រទៅវិញ។
បាល់បញ្ចូលទីបានកើនឡើងម្នាក់១គ្រាប់ដែរ នៅក្នុងការប្រកួត៩០នាទីយប់មិញនេះប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់យកលទ្ធផលឡើយ រហូតការប្រកួតត្រូវឈានទៅដល់ការទាត់បាល់១១ម៉ែត្រដូចគ្នា។ កីឡាករដល់ទៅ១១នាក់ បានបន្តទាត់បាល់១១ម៉ែត្រស្ទើរគ្រប់គ្នាប៉ុន្តែសំណាងមិនល្អចុងក្រោយ បែរជាអ្នកចាំទីរបស់ Man UTD គឺ David De Gea ធ្វើមិនបានសម្រេចបណ្តាលឲ្យពាននេះធ្លាក់ទៅលើ Villareal ជាផ្លូវការ។
Man UTD ពិតជាខកចិត្តខ្លាំងណាស់យប់មិញ ពីព្រោះថាមានវត្តមានចូលរួមពីសំណាក់វិរៈបុរសក្លឹបជាច្រើនបូករួមទាំងលោកតា Alex Ferguson និងអតីតកីឡាករឆ្នើម Wayne Rooney ផងដែរហើយមិនត្រឹមតែប៉ុណ្ណោះក៏ទទួលបាននូវពាក្យរិះគន់មិនតិចនោះដែរពីព្រោះថា Villareal ជាក្រុមដែលមានទំរង់លេងខ្សោយ នៅលីគអេស្បាញគឺស្ថិតនៅលេខរៀងទី៧ ប៉ុណ្ណោះក្នុងតារាងនៅរដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី