កីឡា

អ៊ីតាលី បើកឆាកស៊ីតួកគី ស្រួលលទ្ធផល ៣ទល់នឹង០

ការប្រកួតបើកឆាកព្រឹត្តិការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០ បានធ្វើឡើងនៅក្នុងទីក្រុងរ៉ូម ចប់រួចរាល់ដោយជាលទ្ធផល ម្ចាស់ផ្ទះអ៊ីតាលីអាចរកបាន ៣ពិន្ទុដំបូងក្នុងពូលក្រោយ យកជ័យជំនះងាយៗ ទៅលើក្រុមតួកគី ។

លទ្ធផលបញ្ចប់ការប្រកួត ៣ទល់នឹង០ បានធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រ រាប់ពាន់នាក់ជាលើកដំបូង ចាប់តាំងតែពីបញ្ហារាតត្បាត នៃកូវីដហើយក្នុងនោះ ១គ្រាប់ ដំបូងកើតឡើងគឺជា បាល់បញ្ចូលទីខ្លួនឯងដោយ កីឡាករខ្សែការពារតួកគី Demiral នៅនាទីទី៥៩។

ការប្រកួតចូលដល់នាទីទី៦៦ កីឡាករ Immobile អាចបន្ថែម ១គ្រាប់បាល់ទី២ របស់ខ្លួនមុនពេលដែលកីឡាករ Insigne អាចរកគ្រាប់បាល់ទី៣ របស់ខ្លួនបាននៅនាទីទី៧៩។

ការប្រកួតបន្ទាប់នៅយប់នេះ សម្រាប៉ព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ គឺជាជំនួបគ្នារវាងក្រុមវេលប៉ះ ជាមួយនឹងក្រុមជម្រើសជាតិស្វីស នៅវេលាម៉ោង ៨យប់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top