កីឡា

ស្ថានីយ៍ទូរទស្សន៍ CNC ប្រកាសបើកការប្រកួតប្រដាល់គុនខ្មែរ ថ្មីចាប់ផ្តើមថ្ងៃអាទិត្យ ថ្ងៃទី២០ តទៅ

ភ្នំពេញ៖ស្ថានីយ៍ទូរទស្សន៍ CNC សហការជាមួយនឹងសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសកម្មវិធីប្រដាល់ថ្មីមួយទៀតដែលមានឈ្មោះថា “មីស៊ីលថាមពលអ្នកប្រយុទ្ធគុនខ្មែរ” នឹងត្រូវចាប់ផ្តើមសកម្មភាពរបស់ខ្លួនហើយនៅសង្វៀន CNC ឬស្សីកែវ ហើយកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរមួយនេះបានបង្កើតឡើងជំនួសកម្មវិធីចាស់ដែលតែងតែប្រព្រិត្តធ្វើឡើងនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីវេលាម៉ោង ១១:០០ ដល់ម៉ោង ១៣:០០ រសៀល។

បើតាមអ្នកចាត់ចែងកម្មវិធីប្រដាល់របស់ CBS លោក ម៉ា ស៊ីថេត បានថ្លែងឲ្យដឹងថា កម្មវិធីប្រកួត “មីស៊ីលថាមពលអ្នកប្រយុទ្ធគុនខ្មែរ” នឹងជ្រើសរើសគូប្រកួតដែលជាកីឡាករគុនខ្មែរល្អៗ យកមកប្រកួតគ្រប់កម្រិតប្រភេទទម្ងន់មិនថា ទីជិតឬឆ្ងាយ ហើយតាមរយៈកម្មវិធីនេះ ដែរលោកក៏នឹងព្យាយាមបណ្តុះបណ្តាលកីឡាករគុនខ្មែរពន្លក ថ្មីយកមកប្រកួតជារៀងរាល់សប្តាហ៍ដើម្បីឱ្យពួក គេកាន់តែមានបទពិសោធន៍ប្រកួតស្ទាត់ជំនាញឲ្យក្លាយជាកីឡាករ ដែលមានសមត្ថភាពពិតប្រាកដ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ លោកនឹងប្រើប្រាស់សង្វៀននៃកម្មវិធីមួយនេះ មកធ្វើជាកន្លែងប្រកួតសម្រាប់កីឡាករដែលត្រៀមប្រកួតលក្ខណៈ អន្តរជាតិដូចជាការប្រកួតត្រៀមខ្លួនសម្រាប់ព្រិត្តិការណ៍ ស៊ីហ្គេម ជាដើម។
ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាមរតកកេរ្តិ៍ដំណែលដូនតាអ្នករៀបចំការប្រកួតខាង លើក៏បានធ្វើការអំពាវនាវឲ្យប្រជាជានកម្ពុជា គ្រប់រូបចូលរួមតាមដានទស្សនាការប្រកួតមួយនេះតាមរយៈ ស្ថានីយ៍ទូរទស្សន៍ CNC ដែលធ្វើការផ្សាយផ្ទាល់ ជារៀងរាល់សប្តាហ៍និងតាម Facebook Page ផ្លូវការណ៍របស់ CNC តាមពេលវេលាដូចដែលបានជម្រាបជូនខាងលើ៕

ដោយ៖លី ភីលីព

To Top