កីឡា

សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា ចូលហ្វឹកហាត់ បិទខ្ទប់ត្រៀម SEA GAMES 2021-2023 បន្ទាប់ចិន ប្រគល់ពហុកីឡដ្ឋានជាតិ មរតកតេជោ ឲ្យកម្ពុជាផ្លូវការ

ភ្នំពេញ ៖ សមាជិកប្រត្តិបតិ និងកីឡាករ-កីឡាការិនី ព្រមទំាងគ្រូបង្វឹក នៃសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា និងសហព័ន្ធកីឡាជាតិ ជាច្រើន បានបង្ហាញវត្តមាន ក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិ មរតកតេជោ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះដោយមានការអញ្ជើញ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ។

លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រាប់ឲ្យដឹងថា តំាងនាមសហព័ន្ធជាតិទំាងអស់ សូមថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និងសាធារណរដ្ឋប្រជាមានិតចិន សម្រាប់សមិទ្ធផល នៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ជាពិសេស ប្រទេសទាំង២ ជាមិត្តភាពដ៏យូរអង្វែង ដែលមិត្តភាពនេះតែងតែផ្សារ ភ្ជាប់ជាបន្តបន្ទាប់ ។ ពីព្រោះកម្ពុជា ត្រៀមប្រមូលផ្តុំបិទខ្ទប់ ការហ្វឹកហាត់កីឡាករ-កីឡាការិនីកម្ពុជា មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម នាខែមេសា ឆ្នាំ២០២២ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ ។

លោកបានបន្តថា នាថ្ងៃទី១ ខែតុលា សហព័ន្ធត្រៀមបញ្ជីកីឡាករ-កីឡាការិនីហ្វឹកហាត់ បិទខ្ទប់ឲ្យទានពេល និងបញ្ជូនកីឡាករ២នាក់ និងកីឡាការិនី២នាក់ ព្រមទំាងគ្រូបង្វឹក មួយនាក់ ទៅបន្តហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិនព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2023 ហើយសសហព័ន្ធ នឹងខិតខំប្រឹងប្រែង អភិឌ្ឍនធនធាន កីឡាករ-កីឡាការិនីហ្វឹកហាត់ទំាងក្នុង និងក្រៅប្រទេស ព្រមទាំងរកវិធីសាស្រ្តស្វែង រកកីឡាករ-កីឡាការិនីកូនខ្មែរ រស់នៅក្រៅប្រទេស ធ្វើឲ្យចូលរួមការប្រកួតតំណាងឲ្យកម្ពុជា កន្លងមកសហព័ន្ធបានទាក់ទងនៅអូស្ត្រាលី និងអាមេរិក ។

លោកអគ្គ បានបន្ថែមទៀតថា ក្នុងនោះសហព័ន្ធត្រៀមរៀបចំការ ប្រកួតកីឡាលើកទម្ងន់ជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំរបស់សហព័ន្ធ ដែលគ្រោងធ្វើឡើង នាចុងខែធ្នូ ប្រសិនបើអាចដំណើរការបាន ។ លោកគ្រោងរៀបចំវគ្គសិក្ខាសាលា មន្រ្តីបច្ចេកទេស ដែលគ្រូមកពីក្រៅប្រទេស ដើម្បីជួយអភិឌ្ឍន ដល់អាជ្ញាកណ្តាល និងចៅក្រមកីឡាលើកទម្ងន់កម្ពុជា ចូលរួមការប្រកួតកីឡាជាតិ លើកទី៣ រៀបចំឡើងដោយក្រសួងអប់រំ យុជន និងកីឡា ។

សហព័ន្ធបេ្តជ្ញាដណ្តើមមេដាយមួយគ្រឿង នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម នាខែមេសា ឆ្នាំ២០២២ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹង ដណ្តើមមេដាយមាស១គ្រឿងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top