កីឡា

នាយករដ្ឋមន្រ្តី ផ្ញើសារអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលជ័យជំនះ លើក្រុមកីឡាករកោះហ្គាំ

ភ្នំពេញ៖​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១០​​ ខែតុលា ឆ្នាំ ២០២១នេះបានផ្ញើសារអបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា ដែលទទួលជ័យជំនះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ។

តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១ ទល់ ០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន”៕

To Top