ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ទីក្រុងប៉េកាំងនិងទីក្រុងZhangjiakouទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាឆ្នាំ២០២២។រំលឹកឡើងវិញពីពេលវេលា៦ឆ្នាំកន្លងទៅនេះ ការងារត្រៀមរៀបចំមានភាពរឹងនរ ការកសាងកីឡដ្ឋាននិងហដ្ឋារចនាសម្ព័ន្ធបានសម្រេចរួចហើយ កត្តាបច្ចេកវិទ្យាបានក្លាយទៅជាចំណុចសំខាន់នៃការងារត្រៀមរៀបចំ កីឡាព្រិលទឹកកកនៅប្រទេសចិនបានសម្រេចការវិវឌ្ឍរីកចម្រើនដោយលោតផ្លោះ ដំណើរការដែលប្រជាជនចំនួន៣០០លាននាក់ចូលរួមពេងកីឡាព្រិលទឹកកកបានត្រូវជំរុញជាបណ្តើរៗ។
ខាងក្រោយជាការសង្ខេបអំពីការយកចិត្តទុកដាក់របស់លោកXiJinpingចំពោះការប្រកួតកីឡាអូឡាពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២៕
រឿងមួយ

រៀបចំការប្រកួតកីឡាអូឡាពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ឱ្យបានល្អជារឿងដ៏សំខាន់មួយសម្រាប់បក្សនិងជាតិចិន ក៏ជាកិច្ចសន្យាយ៉ាងម៉ឺងមាត់ចំពោះសហគមន៍អន្តរជាតិផងដែរ ធ្វើការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ឱ្យបានល្អគឺជាបេសកកម្មដ៏មានកិត្តិយសនិងមានអត្ថន័យសំខាន់។

តម្រូវការមួយចំពោះការរៀបចំការប្រកួត
ត្រូវអនុលោមតាមសំណូមពររៀបចំការប្រកួតបែប “សាមញ្ញ សុវត្ថិភាព និងអស្ចារ្យ” បង្ការនិងដោះស្រាយដោយគ្រប់ជ្រុងជ្រោយនូវហានិភ័យគ្រាប់បែបយ៉ាង ធ្វើការងារត្រៀមគ្រប់បែបយ៉ាងឱ្យបានល្អ រួមមានការរៀបចំការប្រកួត ការផ្តល់សេវា ការប្រើប្រាស់បច្ចេកវិទ្យា និងសកម្មភាពវប្បធម៌ជាដើម បញ្ចុះហានិភ័យនៃការរីករាលដាលនៃជំងឺកូវីដ១៩ឱ្យដល់កម្រិតទាបបំផុត។
ទស្សនៈរៀបចំ៤


ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ លោកXiJinpingបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បី
ស្តាប់របាយការណ៍អំពីការស្នើសុំរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងានិងការងារសិក្សាអំពីការត្រៀមរៀបចំ ដោយលើកឡើងតម្រូវការរៀបចំការប្រកួតកីឡាអូឡាំពិកបែបបៃតង ចែករំលែក បើកទូលាយនិងស្អាតស្អំ ហើយកំណត់គោលការណ៍ទូទៅនិងទិសដៅទូទៅចំពោះការត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា។
ចក្ខុវិស័យមួយ
ខែកុម្ភៈ ឆ្នាំ២០១៤ ៣ខែបន្ទាប់ពីប្រទេសចិនស្នើសុំរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ជាផ្លូវការ តបតាមសេចក្តីអញ្ជើញរបស់លោកភូទីនប្រធានាធិបតី
រុស្ស៊ី លោកXiJinpingបានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងសូជី។នៅទីក្រុងសូជី លោកXiJinpingបានថ្លែងថា នៅភាគខាងត្បូងប្រទេសចិន កីឡាព្រិលទឹកកកមិនសូវពេញនិយមទេ។ប្រសិនបើការប្រកួតកីឡាព្រិលទឹកកកអាចជំរុញនៅភាគខាងត្បូងតាមការប៉ាន់ប្រមាណអាចនាំឱ្យប្រជាជន២០០ឬ៣០០លាននាក់ចូលរួមលេងកីឡានេះ ដូច្នេះអាចបញ្ឆេះភ្លើងគប់នៃការប្រកួតកីឡាព្រិលទឹកកករបស់ចិន។
