កីឡា

ប្រធានគណៈកម្មាធិការ​ កីឡាអូឡាំពិក នៃប្រទេស ឥណ្ឌូណេស៊ី ថ្លែងថា ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានបន្ថែមមោទនភាព និងកិត្តិយស សម្រាប់វិស័យ កីឡារបស់អាស៊ី

ពេលផ្តល់បទសម្ភាសន៍ ពិសេសជាមួយអ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នាពេលថ្មីៗកន្លងទៅនេះ លោកOktohari ប្រធាន គណៈកម្មាធិការ កីឡាអូឡាំពិក នៃប្រទេស ឥណ្ឌូណេស៊ី បានថ្លែងថា ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ជាព្រឹត្តិការណ៍កីឡា ដ៏ឱឡារិកមួយទៀត ដែលបើកធ្វើនៅទ្វីបអាស៊ី បន្ទាប់ពីការប្រកួតកីឡា អូឡាំពិក រដូវក្តៅក្រុងតូក្យូ ការរៀបចំដោយជោគជ័យ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាមិនត្រឹម តែបានបន្ថែម មោទនភាព និងកិត្តិយសសម្រាប់អាស៊ី ទាំងមូលប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ជាកាលានុវត្តភាព និងក្តីសង្ឃឹមដល់ អត្តពលិកអាស៊ី ជាពិសេសគឺអត្តពលិកអាស៊ីអាគ្នេយ៍ ក្នុងការចូលរួមកីឡារដូវរងាផងដែរ ។

លោកOktohari បានថ្លែងថា ការបើកធ្វើតាមពេលកំណត់ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានបង្ហាញពីភាពជោគជ័យ នៃវិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លង របស់ចិន ហើយក៏បង្ហាញពីបទពិសោធន៍ និងសមត្ថភាព របស់ប្រទេសចិន ក្នុងការរៀបចំការប្រកួតកីឡា អន្តរជាតិ ដោយទ្រង់ទ្រាយធំផងដែរ ។ ជឿជាក់ថា ការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង ដែលបាន សម្ពោធបើក តាមពេលកំណត់ក្នុងបរិបទ ជំងឺឆ្លង នឹងបង្កើនជំនឿចិត្តរបស់ប្រជាជន នៃបណ្តាប្រទេសនានា ក្នុងការរួមគ្នាយកឈ្នះលើ ឧបសគ្គនិងពួតដៃគ្នា ដើរឆ្ពោះទៅមុខជាមិនខាន ៕

To Top