កីឡា

ប្រព័ន្ធសារព័ត៌មាន​បរទេស ​ចាប់អារម្មណ៍​ដល់រឿង​រ៉ាវ​នៅពីក្រោយ​នៃកីឡដ្ឋាន​​ លោតជិះស្គីBig  Air  Shougang

      កាលពីថ្ងៃទី​៨ ខែ​កុម្ភៈ ក្នុង​ការ​ប្រកួត​ដែ​ល​ធ្វើឡើង​នៅកីឡាដ្ឋាន​លោតជិះស្គីBig Air Shougang  កញ្ញា Gu Ailing អត្តពលិក​នៃ​គណៈប្រតិភូកីឡា​ចិន​ទទួល​បាន​មេដាយមាសលើ​​វិញ្ញាសា​ជិះស្គីបែបសេរីផ្នែក​នារី​ ។ ប្រការ​នេះ​ក៏​បាន​ញ៉ាំង​ឱ្យ​ប្រព័ន្ធសារព័ត៌មាន​បរទេស​ចាប់អារម្មណ៍ពីកីឡដាន​​លោតជិះស្គីBig Air Shougang ដែល​សាងសង់នៅ​លើ​ទីតាំង​​ចាស់​នៃរោង​ចក្រ​ដែក​ថែប​រដ្ឋធានីប៉េកាំង ។

      ប្រព័ន្ធ​សារព័ត៌មានអាមេរិក CNN បាន​ផ្សាយ​ដំណឹង​ថា កាល​ពីមុន​ អត្តពលិក​ដែល​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ មាន​ទម្លាប់​សម្តែង​កាយវិការពិបាក​​ដែល​លោត​ចុះពី​ភ្នំទឹកកក ប៉ុន្តែ កីឡដ្ឋាន​Big Air Shougang នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ក្រុង​ប៉េកាំង​លើក​នេះ ​ត្រូវបាន​អ្នក​ផង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយសារ​បរិស្ថាន​​ទីក្រុងដែល​ដើរលើស​ភាពទាន់​សម័យ ។ ព័ត៌មាន​នេះ​បានចុះផ្សាយ​​ថា អត្តពលិក​ជិះស្គី​បាន​លោតចុះ​​ពីជម្រាល​​ដែល​មាន​កម្ពស់​៦០ម៉ែត្រ តែនៅពីខាង​ក្រោយ​នេះ គឺបំពង់ផ្សែងនិង​ប៉មត្រជាក់ដ៏ធំ​ខ្ពស់ ។

      ព័ត៌មាន​នេះ​បាន​ឧទ្ទេសនាម​យ៉ាង​លម្អិត​ពី​ប្រវតិ្តសាស្ត្រ​នៃ​រោង​ចក្រ​ដែក​ថែប​រដ្ឋធានីប៉េកាំង ដោយ​បានលើក​ឡើង​​ថា រោងចក្រ​នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩១៩ ជាង​១០​ឆ្នាំ​មុន​ រោងចក្រ​ដែកថែប​រដ្ឋធានីបាន​ចាប់ផ្តើម​រុះ​រើចេញ ។ នេះជា​វិធានការដ៏សំខាន់​របស់​ក្រុង​ប៉េកាំង​ដើម្បី​គ្រប់គ្រង​ខ្យល់​​អាកាស មុន​ពេល​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ក្រុងប៉េកាំង​កាល​ពីឆ្នាំ​២០០៨ ៕

To Top