តាមការផ្សាយដំណឹងនៃវេបសាយផ្លូវការនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិនាថ្ងៃទី១៥ ខែកុម្ភៈបានឱ្យដឹងថា លោកBachប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអបអរសាទចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលទទួលបានភាពជោគជ័យក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។
ពេលជួបសន្ទនាជាមួយលោកShenHaixiongអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកBachបានវាយតម្លៃដ៏ខ្ពស់ចំពោះទិន្នន័យចូលទស្សនាដែលមិនធ្លាប់មានពីមុន ដែលពាណិជ្ជករផ្សាយបន្តផ្ទាល់បានទទួល។គិតរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ គឺក្នុងរយៈពេលមិនដល់មួយសប្តាហ៍បន្ទាប់ពីពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះ ប៉ុស្តិ៍ផ្សាយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានមានក្រុម
ទស្សនិកជនដែលមានចំនួនជាង៥០០លាននាក់។
ដើម្បីកោតសរសើរសមិទ្ធផលដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបាននិងទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការក្នុងពេលយូរជាមួយគណ់កម្មាធិការអូឡាំពិកអន្តរជាតិ លោកBachក៏បានផ្តល់រង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិទៅឱ្យលោកShenHaixiongផងដែរ៕