កីឡា

Update : រុស្ស៊ីត្រូវបណ្ដេញ ចេញពីការប្រកួត World Cup ខណៈ FIFA និង UEFA ចេញបម្រាមប្រទេសនេះ

រុស្ស៊ី ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Yahoo បានប្រាប់ឲ្យដឹងថា FIFA និង UEFA បានប្រកាស នៅក្នុង សេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃចន្ទ ខណៈដែលស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប ក៏បានបញ្ចប់ភាពជាដៃគូ ជាមួយក្រុមហ៊ុន ថាមពលរុស្ស៊ី Gazprom ទៀតផង ។

ក្រុមបាល់ទាត់បុរស ត្រូវទៅលេងវគ្គជម្រុះ នាខែមិនាសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសកាតា ចុងឆ្នាំនេះ ខណៈក្រុមនារី របស់ខ្លួនបានជម្រុះសម្រាប់ការ ប្រកួតជើងឯកអឺរ៉ុប នៅប្រទេស អង់គ្លេស ដែលនឹងធ្វើឡើង នៅខែកក្កដា។ ការប្រកាសនេះ ក៏ប៉ះពាល់ដល់ក្លិបរុស្ស៊ី ដែលចូលរួមក្នុងការប្រកួត នៅអឺរ៉ុបយ៉ាងខ្លាំង ។

ផ្ទាំងពាណិជ្ជកម្ម

FIFA និង UEFA បានសម្រេចចិត្តរួមគ្នាថា ក្រុមរុស្ស៊ីទាំងអស់ មិនថា ក្រុមតំណាងជាតិ ឬក្រុមក្លិបនឹងត្រូវផ្អាក ពីការចូលរួមក្នុង ការប្រកួតទាំង FIFA និង UEFA រហូតដល់មានការជូនដំណឹងបន្ថែម លើសេចក្តីថ្លែងការណ៍រួមពីស្ថាប័ន គ្រប់គ្រងបាល់ទាត់ពិភពលោក និងអឺរ៉ុប ។ ក្រុមបុរសរុស្ស៊ី គ្រោងនឹងប្រកួតជាមួយប៉ូឡូញ នៃការប្រកួតជម្រុះ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី ២៤ ខែមីនា ហើយអាចនឹងត្រូវជួប ជាមួយស៊ុយអែត ឬសាធារណរដ្ឋឆេក នៅថ្ងៃទី ២៩ ខែមីនា សម្រាប់កន្លែងនៅវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសកាតានៅចុងឆ្នាំនេះ ។
ប៉ុន្តែគូប្រជែង ដ៏មានសក្តានុពលទាំង៣ របស់ពួកគេបានទទូចថា ពួកគេនឹងធ្វើពហិកា ការប្រកួត ។ FIFA បានប្រកាសកាលពីថ្ងៃអាទិត្យថា ក្រុមរុស្ស៊ី នឹងត្រូវបានអនុញ្ញាតឲ្យបន្តលេង ក្រោមឈ្មោះសហភាព បាល់ទាត់នៃប្រទេសរុស្ស៊ី ដោយលេងការប្រកួត ក្នុងផ្ទះនៅលើទឹកដីអព្យាក្រឹត និងនៅពីក្រោយទ្វារបិទ ហើយជាមួយនឹងទង់ជាតិរុស្ស៊ី និងភ្លេង ត្រូវបានហាមឃាត់ ។

ប៉ុន្តែវិធានការទាំងនោះ ត្រូវបានច្រាន ចោលថា មិនអាចទទួលយកបានទាំងស្រុង ដោយប្រធាន FA ប៉ូឡូញ Cezary Kulesza បានបន្ថែមថា ប៉ូឡូញនឹងមិនលេងការ ប្រកួតជម្រុះ World Cup របស់ពួកគេជាមួយរុស្ស៊ី “មិនថាក្រុមមានឈ្មោះអ្វី” ។ FIFA បានផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួន កាលពីថ្ងៃច័ន្ទដោយបណ្តេញរុស្ស៊ីចេញ ពីការប្រកួតកីឡាដែលលេចធ្លោ ៕ ដោយ៖លី ភីលីព

To Top