កីឡា

WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោក ដំបូងបង្អស់ នៅកម្ពុជា ចាប់ផ្តើមជាផ្លូវការ

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោក ដំបូងបង្អស់នៅកម្ពុជា International Professional Combat Council (IPCC) និងការឈ្នះប្រាក់លាន ច្រើនសន្ធឹកសន្ធាប់ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការ នៅថ្ងៃសៅរ៍ ទី២ ខែមេសា ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ដែលត្រូវបានធ្វើឡើងនៅឯស្ថានីយទូរទស្សន៍ ថោនហ្វូល អេចឌីធីវី។

ថ្លែងក្នុងកម្មវិធីខាងលើ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា៖ «កម្មវិធី WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេស ជាកម្មវិធីថ្មីមួយ និងធំបំផុតប្រចាំឆ្នាំ២០២២។ កម្មវិធីនេះ នឹងជួយពង្រឹងសមត្ថភាព និងហ្វឹកហាត់ ដល់កីឡាករប្រដាល់គុនខ្មែរ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងលើកមុខមាត់ វិស័យគុនខ្មែរផងដែរ»។

ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «កម្មវិធីនេះនឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការជួយផ្សព្វផ្សាយក្បាច់គុណបុរាណខ្មែរ ទៅកាន់ពិភពលោក ហើយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលត្រូវបានផលិតផលឡើង ដោយកូនខ្មែរ ១០០ ភាគរយ ពិតជាមានកិត្តិយស និងមោទកភាពជាខ្លាំង ដែលបានសហការនាំយកកម្មវិធីនេះឡើង»។

លោកជំទាវ វ៉ា  នីតា នាយិកាប្រតិបត្តិ ក្រុមហ៊ុនថោនគ្រុបបានលើកឡើងថា៖«គោលបំណងសំខាន់ ដែលយើងរួមគ្នាបង្កើតកម្មវិធីនេះឡើង គឺដើម្បីលើកស្ទុយ ដល់ក្បាច់គុណបុរាណខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញ និងលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ ឲ្យបន្តវេនថែរក្សាសម្បត្តិ វប្បធម៌ខ្មែរដ៏ផូរផង់មួយនេះ»។

ចំណែកឯ លោក គឹម ស្រ៊ុនកុសល តំណាងស្ថាប័ន IPCC ពិភពលោកប្រចាំប្រទេសកម្ពុជា និងជាទីប្រឹកក្សាក្រុមហ៊ុនថោនគ្រុប បានសម្តែងចំណាប់អារម្មណ៍ យ៉ាងដូច្នេះថា៖«គុនខ្មែរត្រូវបានស្វាគមន៍ ចូលជាសមាជិកគ្រួសារ ស្ថាប័នប្រដាល់អន្តរជាតិ IPCC។កិច្ចខិតខំប្រឹងប្រែង នៃពិភពប្រដាល់គុនខ្មែរ បានធ្វើឲ្យពិភពលោក រំជើបរំជួលទទួលស្គាល់ ពីភាពរស់រវើកនៃក្បាច់គុនខ្មែរ យ៉ាងសម្បូរបែប ដែលវាគឺជាមោទកភា ព ជាតិខ្មែរជាខ្លាំង។ ជោគជ័យនេះ បានកើតចេញពីស្មារតីខ្មែរ ដែលរួបរួមសាមគ្គីគ្នា»។

«WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ត្រូវបានរៀបចំដោយស្ថានីយទូរទស្សន៍ ថោ ន ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និងក្រោម ការ សហការ ជាមួយ សហព័ន្ធ កីឡា ប្រដាល់ គុន ខ្មែរ។ វាជាការរៀបចំកម្មវិធីប្រដាល់ នៅ១១ខេត្ត-ក្រុង ដើម្បីផ្តល់ឱកាស ដល់កីឡាករគុនខ្មែរ ធ្វើការបញ្ចេញសមត្ថភាព និងប្រកួតដណ្តើមយកខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់សរុប ១២០ លានរៀល។

ក្នុងនោះ កីឡាករប្រដាល់គុនខ្មែរ ជ័យលាភីលេខ១ ក៏នឹងទទួលបានប្រាក់រង្វាន់ ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ចំនួន ៤៨ លានរៀល ឬស្មើទៅនឹង ១ម៉ឺន២ពាន់ដុល្លារអាមេរិក ដែលជារង្វាន់ច្រើន មិនធ្លាប់មានពីមុនមក ព្រមទាំងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ កីឡាករផ្សេងទៀត ដែលបានរក្សាកៅអី ចូលរួមក្នុងកម្មវិធីនេះ ក៏នឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនផងដែរ រួមមាន៖ ជើងឯករងលេខ ២ ទទួលបានទឹកប្រាក់ ២៤លានរៀល ស្មើ ៦ពាន់ដុល្លារអាមេរិកកីឡាករលេខ ៣ និងលេខ ៤ ទទួលបានទឹកប្រាក់ ៨ លានរៀល ស្មើ ២ពាន់ដុល្លារអាមរិក ក្នុងមួយនាក់ រីឯកីឡាករ១០រូបផ្សេងទៀតនឹងទទួលបានទឹកប្រាក់ លើកទឹកចិត្តចំនួន ៤ លានរៀល ស្មើនឹង១ពាន់ដុល្លារអាមេរិក ក្នុងមួយនាក់។

ក្នុងកម្មវិធីសន្និសីទសារព័ត៌មាននេះដែរ ក៏មានការចាប់ឆ្នោតបែងចែកក្រុម A និង B សម្រាប់កីឡាករ ចំនួន១២រូបដែលបានឈ្នះការប្រកួតជម្រុះ នៅថ្ងៃទី១២ខែមីនាកន្លងមក។ ជើងខ្លាំងទាំងនេះ នឹងត្រូវចូលរួមកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើម ក្នុងខែមេសាខាងនេះ។

កម្មវិធីនឹងចាប់ផ្តើមដំបូង នៅខេត្តកំពង់ស្ពឺ ហើយបន្តទៅខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅ នៃខេត្តកណ្តាល មុនបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅក្នុងរាជធានីភ្នំពេញ។

ដូច្នេះ ទស្សនិកជននៅតាម បណ្តាខេត្តខាងលើ ជាពិសេស អ្នកស្នេហាវិស័យ ប្រដាល់គុនខ្មែរ សូមកុំភ្លេចរង់ចាំស្វាគមន៍ ចូលរួមមើល ការប្រកួតប្រដាល់ផ្ទាល់ និងរីករាយជាមួយកម្មវិធីកម្សាន្តនានា ដែលភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងរៀបចំ ដើម្បីឲ្យកម្មវិធី កាន់តែទាក់ទាញ និងជក់ចិត្តដល់អ្នកទស្សនា។

ដើម្បីទទួលបានព័ត៌មានថ្មីៗ លោកអ្នកអាចតាមដានទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ

https://www.facebook.com/WurkzCambodia ឬទំព័រហ្វ៊េសប៊ុកស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវីhttps://www.facebook.com/towntvcambodia ។

To Top