កីឡា

មហាសន្និបាតបូក សរុបលទ្ធផលការងារ និងសម្តែងការកោតសរសើរ ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង បើកធ្វើនៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះ

នៅព្រឹកថ្ងៃទី ៨ ខែមេសា មហាសន្និបាត បូកសរុបលទ្ធផលការងារ និងសម្តែងការកោតសរសើរ ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានប្រារព្ធឡើង យ៉ាងអធិកអធម នៅវិមានសភាប្រជាជននាទីក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិនបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ ។

លោក Xi Jinping បានថ្លែងថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែង អស់រយៈពេល ៧ ឆ្នាំ ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានប្រារព្ធឡើងដោយជោគជ័យ ដែលទាក់ទាញ ចំណាប់អារម្មណ៍ របស់ប្រជាជនទាំង ក្នុងប្រទេសចិននិងពិភពលោក ។ រំឮកឡើងវិញពីដំណើរ ត្រៀមរៀបចំ ដ៏វិសេសវិសាល ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ យើងមិនត្រឹមតែទទួល បានក្តីរីករាយពីភាពជោគជ័យ ក្នុងការតស៊ូប៉ុណ្ណោះទេ ថែមទាំងទទួល បានទ្រព្យសម្បត្តិ ខាងស្មារតីដ៏សម្បូរបែប និងបទពិសោធដ៏មានតម្លៃពីការតស៊ូ ដែលមានតម្លៃគួរជាទីថែរក្សា និងបន្តវេន។ លោកបានបូកសរុប លទ្ធផលការងារ ជាបួនចំណុច ៖
ទី១ ប្រកាន់ខ្ជាប់នូវការ ដឹកនាំជាឯកភាពរបស់បក្ស ។ ទី២ ប្រកាន់ខ្ជាប់ការប្រមូល កម្លាំងធ្វើរឿងធំនិងសំខាន់។ ទី៣ ប្រកាន់ខ្ជាប់ការបង្ការ និងឆ្លើយតបដោយម្ចាស់ ការទៅនឹងហានិភ័យ និងបញ្ហាប្រឈម ផ្សេងៗ ។ ទី៤ ប្រកាន់ខ្ជាប់ការរួមបញ្ចូលគ្នា រវាងការរៀបចំការប្រកួតជាមួយការ បម្រើប្រជាជននិងការជំរុញការអភិវឌ្ឍ ។

លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា ចូរយើងរួមសាមគ្គីគ្នា ឱ្យកាន់តែស្អិតល្មួតនៅជុំវិញ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន បន្តវេនស្មារតីនៃកីឡា អូឡាំពិករដូវរងាទីក្រុងប៉េកាំង និងឆ្ពោះទៅមុខយ៉ាងស្វាហាប់ ដើម្បីសម្រេចគោល ដៅមួយ សតវត្សទី ២ និងឆ្ពោះទៅរកការ សម្រេចក្តីសុបិនចិន ស្តីពីការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ប្រកបដោយជំនឿចិត្ត និងក្តីក្លាហានកាន់តែមុតមាំ៕

To Top